តើសហគ្រិនត្រូវមានលលក្ខណៈសម្បត្តិយ៉ាងដូចម្តេចដើម្បីជោគជ័យលើអាជីវកម្ម

ដោយម៉ាលីនណា

ភ្នំពេញៈ ការចាប់ផ្តើមអាជីវកម្មមួយ មិនមែនជារឿងលំបាកខ្លាំងនោះទេ ប៉ុន្តែដើម្បីឲ្យអាជីវកម្មទទួលបានជោគជ័យ និងរីកធំធាត់ ពិតជាមានរឧងជាច្រើនដែលសហគ្រិនត្រូវឆ្លងកាត់ និងប្រឈម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហេតុនេះតើសហគ្រិនគួរសិក្សាលើបញ្ហាអ្វីខ្លះនិងបំពេញបន្ថែមអ្វីខ្លះដើម្បីទទួលបានជោគជ័យ។

ថ្ងៃនេះគេហទំព័រCambodiafinancilatimes.com និងFacebook Pageឈ្មោះ Cambodia Financial Timesសូមលើកយកចំណុចមួយចំនួន ដើម្បីពិភាក្សានិងសិក្សាស្វែងយល់ទាំងអស់គ្នា។

គម្រោងអាជីវកម្ម

ដើម្បីឲ្យអាជីវកម្មមួយអាចដើរទៅមុខដោយភាពរឹងមាំ និងរយៈពេលយូរអង្វែង ចាំបាច់ត្រូវតែគម្រោងអាជីវកម្មមួយ ដែលមានភាពច្បាស់លាស់ និងចក្ខុវិស័យត្រឹមត្រូវ ទោះបីជាអាជីវកម្មនោះចាប់ផ្តើមពីតូចឬធំក៏ដោយ។

ប៉ុន្តែសហគ្រិនមួយចំនួនបានចាប់ផ្តើមអាជីវកម្ម ដោយគ្មានគំរោងផែនការនោះទេ ពិសេសពួកគេធ្វើបណ្តើរសិក្សាបណ្តើរ ដោះស្រាយបញ្ហាប្រឈមបណ្តើរ។

សេចក្តីស្រលាញ់និងឆន្ទៈ

សហគ្រិនខ្លះធ្វើអាជីវកម្មមិនមែនព្រោះតែខ្លួនចូលចិត្ត ឬស្រលាញ់នូវមុខរបរនោះទេ ប៉ុន្តែគេគ្រាន់តែសំឡឹងឃើញប្រាក់ចំណេញ រយៈពេលខ្លីតែប៉ុណ្ណោះ។ ការដែលគ្មានឆន្ទៈ និងសេចក្តីពេញចិត្តក្នុងកិច្ចការនោះពិតប្រាកដនេះហើយ ទើបធ្វើឲ្យសហគ្រិនបរាជ័យភាគច្រើនគ្មានកម្លាំងជម្រុញណាមួយដែលនាំគេឆ្ពោះទៅរកភាពជោគជ័យ។

យ៉ាងណាការធ្វើការដោយខ្វះសេចក្តីស្រលាញ់ និងគ្មានឆន្ទៈពិតប្រាកដ ពេលជួបឧបសគ្គបន្តិចបន្តួចពួកគេងាយនឹងបោះបង់ខ្លាំងណាស់។
ចក្ខុវិស័យនិងជំនាញ 

ការចាប់ផ្តើមអាជីវកម្ម ដោយមិនមានជំនាញច្បាស់លាស់ ទៅលើប្រភេទអាជីវកម្មដែលខ្លួនធ្វើនោះទេ ដូចជាយល់ដឹងជាលក្ខណៈបច្ចេកទេស ការគ្រប់គ្រង ឬភាពជាអ្នកដឹកនាំជាដើម ជាបញ្ហាដ៏ចម្បងធ្វើឲ្យសហគ្រិនថ្មីថ្មោង មិនអាចគិតបានស៊ីជម្រៅទៅលើដំណើរការអាជីវកម្មដែលគេកំពុងតែធ្វើ ហើយក៏ដូចជាបញ្ហាប្រឈម និងដំណោះស្រាយអាជីវកម្ម ដែលគេកំពុងនឹងជួបប្រទះនាពេលបច្ចុប្បន្ននិងពេលអនាគត។

ជំនាញទន់និងជំនាញលក់

ម្ចាស់អាជីវកម្មដែលអាចជោគជ័យទៅបាន ពិតជាត្រូវការជំនាញទន់ឬជំនាញទំនាក់ទំនងជាមួយសង្គមអ្នកជំនួញ និងត្រូវយល់ដឹងឲ្យបានត្រឹមត្រូវពីអ្វីទៅជាអតិថិជនគោលដៅ និងមិនគោលដៅនៃផលិតផល ឬសេវាកម្មរបស់ខ្លួន។ ដោយសារតែការមិនអាចកំណត់បានច្បាស់លាស់នេះហើយ ដែលជាហេតុផលនៃការបរាជ័យមួយ ព្រោះមិនមានជំនាញទំនាក់ទំនង ដែលមានប្រសិទ្ធភាពក្នុងការរក្សាអតិថិជនរបស់ខ្លួន មិនដឹងពីចំណុចខ្លាំងខ្សោយរបស់ខ្លួនឯង និងគូប្រជែង។

ភាពតស៊ូនិងការអត់ធ្មត់

សហគ្រិនមួយចំនួនឆាប់រាថយខ្វះការតស៊ូណាស់គ្រាន់តែពួកគេជួបការលំបាកនិងបញ្ហាបន្តិចបន្តួចក៏បោះបង់ពាក់កណ្តាលផ្លូវបាត់ទៅហើយដែលតាមពិតការធ្វើសហគ្រិនមិនមែនជារឿងងាយស្រួលដេកចាំយកលុយនោះឡើយ។

នៅពេលពួកគេគ្មានភាពអត់ធ្មត់គ្រប់គ្រាន់ ក្នុងការអនុវត្តន៍៍ឲ្យបាននូវសកម្មភាពគោលដៅ ពួកគេមិនអាចទទួលបានជោគជ័យ។

ភាពជាអ្នកដឹកនាំ

ជាអ្នកដឹកនាំអ្នកត្រូវតែពូកែបត់បែន អត់ធ្មត់ និងចេះប្រើប្រាស់មនុស្សឲ្យចំគោលដៅ។ ពិសេសអ្នកត្រូវដឹងថា តើមនុស្សណាពូកែប្រើប្រាស់ខួរក្បាល ឬប្រើកម្លាំង។ ប្រភេទមនុស្សដែលឈ្លាសវៃក្នុងការគិត ជាប្រភេទមនុស្សដែលមានការគិតបែបស៊ីជម្រៅ គឺពួកគេនេះហើយ ដែលអាចជួយក្នុងការបង្កើតយុទ្ធសាស្រ្ត ការផ្លាស់ប្តូរ ឬការបង្កើតថ្មីនៅលើផលិតផលមួយ ។

គ្រប់គ្រងហិរញ្ញវត្ថុនិងលំហូរសាច់ប្រាក់

ម្ចាស់ឬអាជីវកម្មដែលដួលរលំភាគច្រើនដោយសារតែការខ្វះចំណេះដឹងចាត់ចែងនិងប្រើប្រាស់ហិរញ្ញវត្ថុនេះឯង។

ឧទាហរណ៍ពួកគេមិនអាចគ្រប់គ្រងហ្មត់ចត់រវាងលុយដែលដាក់ដើមទុនផ្ទាល់ក្នុងការរកស៊ីនិងលុយដែលខ្ចីគេមករកស៊ីជាដើម។មួយវិញទៀតទុនបម្រុងដែលត្រូវប្រើឲ្យបានរយៈពេល៦ខែគេបែរជាចាយពេលតែ២ទៅ៣ខែក៏អស់ទុនបម្រុងបាត់ទៅហើយ។

ជាងនេះទៅទៀត អ្នកធ្វើអាជីវកម្មជំពូកនេះ មិនមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ហើយក៏មិនមានទំនួលខុសត្រូវ ទៅលើលុយដែលខ្ចីគេយកមករកស៊ីនោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here