កម្ពុជា និងទីម័រសហការពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មលើវិស័យនានារវាងប្រទេសទាំងពីរ

ដោយៈ សុផារី

ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់ សុខុន និងលោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្នុងជំនួបថ្ងៃទី២៨ ខែមករានេះ បានលើកទឹកចិត្តឱ្យពន្លឿនការចរចា លើអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម អប់រំ និងសេវាកម្មផ្លូវអាកាស ដែលនៅមិនទាន់បានឯកភាពគ្នា។

វិស័យពាណិជ្ជកម្ម និងការវិនិយោគ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពលើភាពចាំបាច់ ក្នុងការបន្តសន្ទុះនៃសកម្មភាពពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ តាមរយៈការលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធ របស់ខ្លួនអនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពនូវឯកសារ ដែលបានចុះហត្ថលេខារួចនាពេលកន្លងមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឯកសារទាំងនោះរួមមាន ទី១ អនុស្សរណៈនៃការយោគ យល់គ្នា ស្តីពីកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស ទី២ កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិ បត្តិការបច្ចេកទេស និងសេដ្ឋ កិច្ច និងទី៣ អនុ ស្សរណៈនៃកិច្ចព្រមព្រៀង រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here