ទំហំប្រាក់បញ្ញើនៅតាមធនាគារនានាកើនដល់ទឹកប្រាក់ជាង៣៨ពាន់លានដុល្លារអាមេរិក

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ទំហំប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារ បានកើនឡើងប្រមាណ១៥,៤ភាគរយ ស្មើនឹងទឹកប្រាក់ប្រមាណ៣៨,៥ពាន់លានដុល្លារអាមេរិក ហើយដើមទុនរបស់ប្រព័ន្ធធនាគារ ក៏បានកើនឡើង១៨ភាគរយដែរ ស្មើនឹងទឹកប្រាក់៧,៦ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍របស់ធនាគារជាតិ នៃកម្ពុជាកាលពីឆ្នាំ២០២១បានបង្ហាញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបន្តចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនគណនីប្រាក់បញ្ញើ អតិថិជនដល់១២,១លានគណនី និងគណនីឥណទានអតិថិជនមាន៣,៣លានគណនី។

ទីស្នាក់ការកណ្ដាល និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានចំនួន២៦០០ទីតាំង និងមានម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ ( ATM ) មានចំនួន៣.៥១២ ។

របាយការណ៍ដដែលបានបន្តថា លើសពីនេះ ដើម្បីរួមចំណែកជួយសម្រួលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្ដល់ការអនុគ្រោះ ដល់អ្នកខ្ចីប្រាក់ តាមរយៈការរៀបចំឥណទានឡើងវិញ មានចំនួនជាង៣៧០ពាន់គណនី ស្មើនឹងទឹកប្រា់ប្រមាណ៥,៤ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here