កម្ពុជាស្នើរជប៉ុនដើម្បីអាចនាំចូលផលិតផលកសិកម្មរបស់ខ្លួនចូលក្នុងទីផ្សារជប៉ុន

ដោយ: ម៉ាលីស

សៀមរាប: ដើម្បីគាំទ្រ និងជំរុញអោយផលិតផលកសិកម្មកម្ពុជា អាចនាំចេញបានកាន់តែច្រើន កម្ពុជាបានសំណូមពរអោយភាគីជប៉ុនជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជា អោយបានចូលទៅក្នុងទីផ្សារជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅជំនួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំខេត្តសៀមរាប  និងកុងស៊ុលជប៉ុន កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០២២នេះ នៅរដ្ឋបាលខេត្តសៀមរាប  មានពិធីជួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំខេត្ត ជាមួយនឹងអគ្គកុងស៊ុលជប៉ុន  ប្រចាំ ខេត្តសៀមរាប  ដឹកនាំដោយលោកនាក់ ណេរ៉ុន  អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប  និង  លោក ហ្គាវ៉ាហ្គុជិ ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀម រាប និងមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយ កទីចាត់ការទំនាក់ទំនងអន្តរជាតិ និងសហការី។

ឆ្លៀតក្នុងឱកាសនេះដែរ  លោកអភិបាលរងខេត្ត បានសំណូមពរតាមរយៈ  លោក ហ្គាវ៉ាហ្គុជិ ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀម រាបសូមផ្តល់ឱកាស ក្នុងការរៀបចំនៅកិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់  ម្តងទៀត ដើម្បីស្វែងយល់ពីគ្នា និងធ្វើយ៉ាងណា ដើម្បីសហការជាមួយរដ្ឋាភិបាលជប៉ុន អាចនាំចេញនូវផលិតផលកសិកម្ម ដូចជាបន្លែ ផ្លែឈើ ត្រី សាច់  ដើម្បីបញ្ជូលទៅក្នុងទីផ្សារនៅប្រទេសជប៉ុនបានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here