ធនាគារហត្ថាគ្រោងដាក់ដំណើរការម៉ាស៊ីនទូទាត់សាច់ប្រាក់ឆ្លាតវៃជាង ATM នៅឆ្នាំនេះ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ធនាគារហត្ថាគ្រោងដាក់ដំណើរការសាកល្បង នូវម៉ាស៊ីនទូទាត់សាច់ប្រាក់ឆ្លាតវៃ នៅទីក្រុងភ្នំពេញនៅឆ្នាំនេះ ដែលម៉ាស៊ីនប្រភេទថ្មីនេះមានភាពឆ្លាតវៃជាងម៉ាស៊ីនឬទូ ATM នានា។

លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីសប្តាហ៍មុនថា ម៉ាស៊ីនប្រភេទថ្មីនេះមានមុខងារច្រើន និងអាចប្រើប្រាស់បានច្រើនផ្នែក សម្រាប់សេវាកម្មនានាទាក់ទងនឹងការផ្ទេរសាច់ប្រាក់ និងប្រតិបត្តិការដទៃទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “នេះជាផ្នែកមួយនៃការវិនិយោគ លើបច្ចេកវិទ្យារបស់យើង ដើម្បីសម្រួលដល់ការប្រើប្រាស់របស់អតិថិជន”។លោកបន្តថា “បច្ចេ​កវិទ្យា ដើរតួនាទីកាន់តែមានសារៈសំខាន់ឡើង ក្នុងវិស័យហិរញ្ញវត្ថុ ហេតុនេះទើបធនាគារបាន និងកំពុងវិនិយោគលើវិស័យនេះ កាន់តតែច្រើន ដើម្បីដើរតាមសម័យកាល ពិសេសជួយសម្រួលដល់អតិថិជនរបស់យើង”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ប្រសិនជាប្រតិបត្តិការម៉ាស៊ីនថ្មីឆ្លាតវៃដំណើរការបានល្អប្រសើរ មានប្រសិទ្ឋភាពខ្ពស់ ងាយស្រួលប្រើប្រាស់សម្រាប់អតិថិជន ធនាគារហត្ថានឹងពង្រីកសេវាកម្មនេះ ឲ្យបានកាន់​តែច្រើន ទីតាំងនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here