CGCC ផ្តល់ការធានាលើកម្ចីក្នុងទំហំជាង២២លានដុល្លារ ជួយ ដល់ វិស័យសហគ្រាសធុនតូចនិងមធ្យម

ដោយ៖ សុធារី

ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) ដែលជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ការធានាលើកម្ចីចំនួន២០០ ដែលមានទឹកប្រាក់សរុបជាង២២លានដុល្លារ គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាជីវកម្មធានាឥណទានកម្ពុជា។

សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនោះ ភាគច្រើនបំផុត គឺបានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SME) ដែលមានរហូតដល់ទៅ៩៥% នៃចំនួនកម្ចីដែលទទួលការធានាសរុប។

ស្របជាមួយនឹងបេសកកម្មរបស់ CGCC ក្នុងការផ្តល់ការធានាលើឥណទានដែលខ្វះទ្រព្យបញ្ចាំនោះ យើងឃើញថា ៨១% នៃកម្ចីមានការធានាសរុប គឺជាកម្ចីដែលគ្មានទ្រព្យបញ្ចាំ (non-security)។
ក្នុងទំហំទឹកប្រាក់កម្ចីសរុបជាង២២លានដុល្លារនេះ សហគ្រាសធុនតូចនិងមធ្យម (SME) ទទួលបានជាង៧៤ភាគរយ ក្នុងទំហំទឹកប្រាក់ជាង១៦លានដុល្លាអាមេរិក ហើយជាង២៦ភាគរយ ត្រូវបានផ្តល់ជូនអាជីវកម្មមិនមែនសហគ្រាសធុនតូចនិងមធ្យម (SME)។

វិស័យដែលទទួលបានកម្ចី ក្នុងនោះមាន វិស័យនានាចំនួន៦៥ភាគរយ ឧស្សាហកម្ម២៣ភាគរយ សេវាកម្មនិងពាណិជ្ជកម្ម៩ភាគរយ និងកសិកម្ម៣ភាគរយ។

បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់ការធានាឥណទានដល់ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដើម្បីគាំទ្រដល់អាជីវកម្ម ដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំឥណទាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here