តម្លៃប្រេងឥន្ធនៈចាប់ផ្តើមឡើងថ្លៃ តម្លៃសាំងធម្មតា ៤,៣៥០រៀល និងម៉ាស៊ូតតម្លៃ៤,០៥០រៀល ក្នុង១លីត្រ

ដោយ៖ សុធារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដោយសាំងធម្មតាត្រូវលក់តម្លៃ៤,៣៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,០៥០រៀល ក្នុង១លីត្រ។

ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សាអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់៣១ ខែមករា ឆ្នាំ២០២២ នឹងត្រូវលក់៤.៥១០រៀល/១លីត្រ សម្រាប់សាំងធម្មតា BA92 និង ៤.២១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅ កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់ រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សែនដុល្លារ/លីត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃ១៦ ដល់៣១ ខែមករា ឆ្នាំ២០២២ នឹងចុះមក៤.៣៥០រៀល/លីត្រ សម្រាប់សាំងធម្មតា BA១ និង ៤.០៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។

LEAVE A REPLY

Please enter your comment!
Please enter your name here