ហុងកុងផ្អាកជើងហោះហើរឆ្លងកាត់ ពីប្រទេសនិងតំបន់ចំនួន១៥០រយៈពេលមួយខែ ដោយសារអូមីក្រុង

ដោយ៖ សុធារី

ហុងកុង ៖ ទីក្រុងហុងកុងនឹងធ្វើការផ្អាកជើងហោះហើរឆ្លងកាត់ខ្លួនរយៈពេលមួយខែពីប្រទេស និងតំបន់ចំនួន១៥០ដែលត្រូវចាត់ទុកថាមានហានិភ័យខ្ពស់ដោយសារការរាតត្បាតយ៉ាងលឿនរបស់កូវីដ ១៩ ប្រភេទអូមីក្រុង។

តាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ វិធានការផ្អាកអ្នកដំណើរឆ្លងកាត់ទីក្រុងខ្លួនកើតឡើងខណៈហុងកុងរកឃើញករណីឆ្លងវីរុសបំប្លែងថ្មីប្រហែល៥០ករណីចាប់តាំងពីបំណាច់ចុងឆ្នាំមុនមក។ មុនពេលមានការផ្ទុះឆ្លងថ្មី ទីក្រុងនេះគ្មានករណីឆ្លងក្នុងសហគមន៍រយៈពេលជាង៣ខែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រលានយន្តហោះអន្តរជាតិហុងកុងបានថ្លែងក្នុងសេចក្តីប្រកាសនៅថ្ងៃសុក្រនេះថា រាល់អ្នកណាដែលស្នាក់នៅក្នុងតំបន់ដែលចាត់ចូលជាកន្លែងមានហានិភ័យខ្ពស់ដោយអាជ្ញាធរសុខាភិបាលក្នុងរយៈពេល ២១ថ្ងៃមុនពេលធ្វើដំណើរ មិនអាចឆ្លងកាត់ទីក្រុងហុងកុងបានឡើយចាប់ពីថ្ងៃទី ១៦ ខែមករា រហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here