ទំហំពាណិជ្ជកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានជាង២,២៣ពាន់លានដុល្លារ

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ សកម្មភាពនៃការផលិតរបស់តំបន់សេដ្ឋកិច្ចពិសេសនានា ត្រូវបានមើលឃើញថានៅតែមានកំនើនល្អប្រសើរ ជាក់ស្ដែងទំហំពាណិជ្ជកម្ម នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាន រហូតដល់ជាង២,៣ពាន់លានដុល្លារអាមេរិក។

កំណើននេះ សម្រេចបានរហូតដល់៤២,៧៥ភាគរយ ធៀបនឹងឆ្នាំ២០២០ ។នេះបើតាមរបាយការណ៍របស់តំបន់សេដ្ឋកិច្ចពីសេស ក្រុងព្រះសីហនុចេញផ្សាយកាលពីពេលថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងរបាយការណ៍នេះបានបង្ហាញថា តាមរយៈទំហំទឹកប្រាក់នាំចេញចូល ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានធ្វើឱ្យសកម្មភាពនៃតំបន់នេះកាន់តែរឹងមាំ និងអាចឈរជើងបានយូរអង្វែង ជាមួយនឹងកំនើនក្រុមហ៊ុនវិនិយោគថ្មីៗចូលមកជាបន្តបន្ទាប់ ។

ក្នុងរបាយការណ៍ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាស និងស្ថាប័នឯកជនចំនួន១៧០ មកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក អាស៊ាន និងតំបន់ផ្សេងទៀតបង្កើតការងារជិត៣ម៉ឹននាក់ ផងដែរ។

លោកជា វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងផងដែរថា តាមរយៈតំបន់សេដ្ឋកិច្ចពិសេសនានានៅកម្ពុជា បានទាក់ទាញដល់ការវិនិយោគឧស្សាហកម្មធំៗ និងអាចឱ្យកម្ពុជាផលិតបាននូវទំនិញ ដែលមានតម្លៃបន្ថែមខ្ពស់កាន់តែច្រើន សម្រាប់បម្រើដល់ការនាំចេញ និងនាំមកវិញនូវទំហំទឹកប្រាក់នាំចេញ កាន់តែច្រើនផងដែរ ។ មិនតែប៉ុណ្ណោះ វាក៏បានជួយផ្ដល់ប្រាក់កម្រៃ ដល់ប្រជាពលរដ្ឋដែលបម្រើការក្នុងតំបន់សេដ្ឋកិច្ចកាន់តែខ្ពស់ទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here