ADB បន្តចូលរួមចំណែកដល់ការអភិវឌ្ឍន៍ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ កំណើនសេដ្ឋកិច្ចរឹងមាំរបស់កម្ពុជាបាននាំទៅរកវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមនុស្ស។

ប៉ុន្តែ ដូចនៅលើពិភពលោកដែរ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងប្រឈមនឹងបញ្ហា ដែលមិនធ្លាប់មានពីមុនមកដែលបង្កឡើងដោយជំងឺCOVID-19។ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបានកត់ត្រាអត្រាឆ្លងទាបបំផុតនៅអាស៊ីអាគ្នេយ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានចាប់ផ្តើមអនុវត្តវិធានការយ៉ាងឆាប់រហ័សនូវការបិទសាលារៀន និងសាកលវិទ្យាល័យបណ្តោះអាសន្ន អាជីវកម្ម និងសេវាកម្មដែលមិនចាំបាច់ រឹតត្បិតការធ្វើដំណើរតាមផ្លូវអាកាស និងឆ្លងកាត់ព្រំដែន និងផ្សព្វផ្សាយព័ត៌មានអំពីសេវាសុខភាពសម្រាប់ប្រជាជននៅប្រទេស។

ការធ្លាក់ចុះសេដ្ឋកិច្ចឥឡូវនេះកំពុងដាក់សម្ពាធលើក្រុមប្រជាជនក្រីក្រ និងក្រុមដែលងាយរងគ្រោះ ហើយគំរាមកំហែងដោយអាចជំរុញឱ្យប្រជាជ ន១,៣លាននាក់បន្ថែមទៀតធ្លាក់ចូលក្នុងភាពក្រីក្រ។

ជំងឺរាតត្បាត COVID-19 អាចបណ្តាលឱ្យមានការបាត់បង់ការងារចំនួនប្រមាណ ៣៩ ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ ។

វិស័យទេសចរណ៍ បានទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយការធ្លាក់ចុះ ចំនួនអ្នកដំណើរតាមយន្តហោះ ៩០ ភាគរយ និងការធ្លាក់ចុះ ៩៩,៥ ភាគរយនៃប្រាក់ចំណូលប្រចាំខែពីប្រាសាទអង្គរវត្តដែលល្បីល្បាញទូទាំងពិភពលោក។

ជំងឺរាតត្បាតកំពុងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ទោះយ៉ាងណាក៏ដោយជាមួយនឹងការកែទម្រង់ត្រឹមត្រូវ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងមានកំណើនឡើងខ្លាំងជាងមុន។

ADB បានអនុម័តហិរញ្ញប្បទានសម្បទានចំនួន ២៥០លានដុល្លារដល់កម្ពុជាដើម្បីគាំទ្រដល់ការឆ្លើយតបនឹងវិបត្តិCOVID-19។

ជំនួយ ដែលត្រូវបានផ្តល់ជូនតាមរយៈកម្មវិធីជំនួយ និងការឆ្លើយតបនឹងវិបត្តិCOVID-19 របស់ ADBនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយតម្រូវការការពារសង្គម ការឆ្លើយតបសុខភាព ក៏ដូចជាការជួយដល់សហគ្រាសធុនតូច និងមធ្យម។

ក្នុងគ្រាលំបាកនេះ ADB ធានាថា ការគាំទ្ររបស់ខ្លួនឆ្លើយតបទៅនឹងតម្រូវការបន្ទាន់បំផុត និងកសាងភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយផ្តោតជាសំខាន់លើការការពារការរីករាលដាលនៃជំងឺCOVID-19 និងកាត់បន្ថយការខាតបង់ប្រាក់ចំណូល ដែលនាំទៅដល់ភាពក្រីក្រ។

ក្នុងរយៈពេលវែង ADB នឹងគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតាមរយៈការងើបឡើងវិញនៃសេដ្ឋកិច្ច ភាពប្រកួតប្រជែង ធនធានមនុស្សកាន់តែខ្លាំង និរន្តរភាពសង្គម និងបរិស្ថាន និងការធ្វើឱ្យប្រសើរឡើងស្ថាប័ន៕ ADB

LEAVE A REPLY

Please enter your comment!
Please enter your name here