លោក ថោង ខុន: កម្ពុជាទទួលបានទេសចរជាង៤,៥សែននាក់ក្នុងរយៈពេល៣ថ្ងៃចុងសប្តាហ៍កន្លងមក

ដោយ: ម៉ាលីស

ភ្នំពេញ: លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ថា ចំនួនភ្ញៀវទេសចរក្នុងស្រុកទទួលបានសរុបចំនួន៤៥៦ ៣៣៤នាក់ ដែលត្រូវបានកត់ត្រានៅចុងសប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមករា ដោយ តួលេខនេះបង្ហាញពីការកើនឡើងស្ទើរតែ១៨៥,២៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ក្នុងចំណោមភ្ញៀវក្នុងស្រុក មានចំនួន៤៤៣ ៣៧៨នាក់ ជាភ្ញៀវទេសចរជាតិ និង ១២ ៩៥៦នាក់ ជាភ្ញៀវទេសចរបរទេស។ លោកបានគូសបញ្ជាក់ថា សម្រាប់ថ្ងៃបុណ្យជ័យជម្នះ ៧ មករា តែមួយគត់ មានភ្ញៀវទេសចរជិត១៦ម៉ឺននាក់។

គោលដៅទេសចរណ៍ដែលមកទស្សនាច្រើនជាងគេគឺរាជធានីភ្នំពេញ បន្ទាប់មកគឺខេត្តព្រះសីហនុ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងកំពត។

ចរន្តភ្ញៀវកុះករនាចុងសប្តាហ៍នេះ ជាការបង្កើនក្តីសង្ឃឹមសម្រាប់វិស័យឯកជន និងពលរដ្ឋដែលប្រកបមុខរបរក្នុងវិស័យទេសចរណ៍ បន្ទាប់ពីពេលឆ្លងឆ្នាំសាកលកន្លងមក ដែលមានភ្ញៀវសរុបជាង២លាននាក់ ហើយក៏រំពឹងថានាឱកាសចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២២ខាងមុខ ពិតជាមានភ្ញៀវទេសចរដើរកម្សាន្តជាច្រើនបន្ថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here