ដោយ៖ លក្ខិណា
ភ្នំពេញ៖ សម្រាប់អាជីវកម្ម និងសិទ្ធិអំណាចមួយចំនួនសម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ត្រូវរឹតត្បិតដូចជាការបើកបរ និងទិញអចលនទ្រព្យជាដើម តែក៏មានចំណុចខ្លះទៀតត្រូវបានបើកទូលាយ។
សំនួរគឺ តើចំពោះវិស័យហិរញ្ញវត្ថុវិញ តើជនបរទេសអាចបើកគណនីធនាគារ និងប្រើប្រាស់ដោយខ្លួនឯងបានដែរឬទេ?
បើតាមគេហទំព័រquora បានឱ្យដឹងថា ជនបរទេសមានសិទ្ធិក្នុងការបើកគណនីធនាគារ និងអាចចាយវាយនៅក្នុងប្រទេសកម្ពុជា ដូចជនជាតិខ្មែរដែរ។
ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលយូរ ដូចជាអ្នកធ្វើការក្នុងប្រទេសកម្ពុជា ដូច្នេះពួកគេត្រូវមានវីសារយៈពេលវែង និងត្រូវការបញ្ជាក់ពីថៅកែឬនិយោជករបស់ពួកគេដើម្បីអាចបើកគណនីធនាគារបាន។
យ៉ាងណាពួកគេត្រូវការបញ្ជាក់ច្បាស់លាស់ពីអាសយដ្ឋានពួកគេរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
អ្វីដែលពិសេសនោះរាល់ការបើកគណនី មិនថាជនជាតិខ្មែរឬបរទេស គឺទាមទារប័ណ្ណសម្គាល់ខ្លួន អត្តសញ្ញានប័ណ្ណ ឬក៏លិខិតឆ្លងដែន។ ទៅតាមគោលការណ៍របស់ធនាគារខ្លះ ត្រូវអោយអ្នកបើកគណនីត្រូវដាក់ប្រាក់ដំកល់ ពី១០ទាមទារអោយដាក់ប្រាក់ដំកល់អ្វីឡើយ៕