ដំណឹងល្អៈព្រឹទ្ឋសភាអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-និងសាធារណៈរដ្ឋកូរ៉េហើយ

ដោយ: ម៉ាលីស

ភ្នំពេញ: ព្រឹទ្ឋសភាកម្ពុជា បានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េហើយនាព្រឹកថ្ងៃទី៦ មករានេះ។

សម័យប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំធ្វើឡើង ដើម្បីសម្រេចបាននូវការធ្វើសេរីភាវូបនីយកម្ម ពា​ណិជ្ជកម្មរវាងគូភាគី ដោយអនុលោមតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ជំរុញការប្រកួតប្រជែងរវាងគូភាគី ជាពិសេសការប្រកួតប្រជែង ដែលពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច លើកកម្ពស់តម្លាភាព នៃវិធានការពាណិជ្ជកម្ម និងវិនិយោគរបស់គូភាគី តាមរយៈការចែករំលែកនូវឧត្តមានុវត្តន៍និយ័តកម្ម និងការជំរុញនវានុវត្តន៍ក្នុងវិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមក បង្កើ​តក្របខ័ណ្ឌ សម្រាប់ជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការ សំដៅពង្រីក និងលើកកម្ពស់សារៈប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ និងជំរុញការនាំចេញ និងបង្កើនទំហំផលិតកម្មទំនិញ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ នឹងក្លាយជាកម្លាំងចលករដ៍សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា កូរ៉េ ដែ​ល​នឹងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច ការអភិវឌ្ឍសុខុមាលភាពប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here