តម្លៃប្រេងឥន្ធនៈលក់រាយចាប់ផ្តើមឡើងថ្លៃ ក្រោយធ្លាក់ថ្លៃរយៈពេញមួយខែ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដោយសាំងធម្មតាត្រូវលក់តម្លៃ៤២០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ៣៨០០រៀលក្នុង១លីត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ ១៥ ខែមករា ឆ្នាំ ២០២២ នឹងត្រូវលក់ ៤ ៣៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA៩២ និង ៣៩៦០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកបាយប្រេងឥន្ធនៈទៅ កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់ឱ្យប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សែនដុល្លារលីត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែមករា ឆ្នាំ២០២២ នឹងចុះមក ៤២០០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA៩២ និង ៣៨០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត៕

LEAVE A REPLY

Please enter your comment!
Please enter your name here