សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជារៀបចំបូកសរុបការងារប្រចាំឆ្នាំ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ដឹកនាំដោយលោកឧក​ញ៉ា​ម៉ន សុខា បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកាសមាគម។

កម្មវិធីនេះ មានការទទួលទានអាហារសាមគ្គី និងការចែករំលែកបទពិសោធន៍ជាច្រើនពីថ្នាក់ដឹកនាំ ទីប្រឹក្សាសមាគមដល់សមាជិក សមាជិកាដដែលបានចូលរួមផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាម៉ន សុខាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៨ ធ្នូកន្លងមក ដោយបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ទីប្រឹក្សាសមាគម និងសមាជិក សមាជិកាដែលបានចូលរួមកម្មវិធីនេះ។

លោកបន្តថា “សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បាននិងកំពុងបំពេ​ញតួនាទីយ៉ាងសកម្ម ដើម្បីជួយសម្រួលការងារទាក់ទងនឹងច្បាប់ បទដ្ឋានគតិយុត្តិនានា ដើម្បីសម្រួលការងាររវាងសមាជិកសមាគម និងជាមួយមន្រ្តីពាក់ព័ន្ឋ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការការងារ បានប្រព្រឹត្តទៅដោយរលូន និងជម្រុញការអភិវឌ្ឍក្នុងវិស័យនេះ ប្រកដដោយនិរន្តរភាព”។

លោកឧកញ៉ាម៉ន សុខាបានបន្តថា បច្ចុប្បន្នសមាគមមានថ្នាក់ដឹកនាំ សមាជិក សមាជិកាចំនួន៤៦នាក់ ដែលបាននិងកំពុងចូលរួមចំណែកលើ​ការអភិវឌ្ឍទីផ្សារដីឡូត៍ សំណង់ និងអចលនទ្រព្យដទៃទៀតឲ្យទទួលបានជោគជ័យ និងជាគំរោងដែលមានការទទួលខុសត្រូវផ្នែកសង្គមផងដែរ។

ក្នុងកម្មវិធីទទួលទានអាហារសាមគ្គី សមាគមក៏បានទទួល​ការឧបត្ថម្ភពីថ្នាក់ដឹកនាំជាឧកញ៉ា ថ្នាក់ដឹកនាំសមាគមដទៃទៀតចំនួន១២,០០០ដុល្លារ ដើម្បីឲ្យសមាគមអាចដំណើរការទៅមុខ ប្រកបដោយនិរន្តរភាពផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here