តើប្រព័ន្ឋបាគងមានតួនាទីសំខាន់យ៉ាងណាសម្រាប់វិស័យហិរញ្ញវត្ដុ និងធនាគារនៅកម្ពុជា?

ដោយៈ សុធារី

ភ្នំពេញៈ បាគងគឺជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឱ្យអតិថិជន អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ តាមរយៈកម្មវិធីទូរស័ព្ទ ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយទៅសមាជិកដ៏ទៃទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកផ្ចុងផ្តើមអភិវឌ្ឍគម្រោងបាគងនេះឡើង គឺលោកស្រី ជា សិរី ដែលជាឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា។

ទស្សនៈវិស័យរបស់លោកជំទាវ គឺចង់ឃើញការផ្ទេរប្រាក់ឆ្លងប្រទេសមានភាពងាយស្រួលជាងមុន រួមជាមួយនឹងកំណើនបរិយាប័ន្នហិរញ្ញវត្ថុ (Financial Inclusion) ពោលគឺមនុស្សគ្រប់រូប អាចទទួលបានការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុគ្រប់គ្នាៗ ដោយរាប់បញ្ចូលសេវាជាច្រើន ដូចជាកម្ចី សេវាបញ្ញើសាច់ប្រាក់ទាំងក្នុងនិងក្រៅប្រទេស ការផ្ទេរប្រាក់ និងមធ្យោ​បាយទូទាត់ប្រាក់នានា។

ម្យ៉ាងទៀត ដោយសារតែសន្ទុះនៃការប្រើប្រាស់ស្មាតហ្វូន គួបផ្សំជាមួ​យនឹងកំណើនដ៏ខ្ពស់ នៃការលក់ដូរទំនិញតាមប្រព័ន្ធអនឡាញ កំណើតនៃកម្មវិធីបាគងនេះ មានសក្ដានុពលអាចធ្វើឲ្យការចាយវាយ កាន់តែមានភាពងាយស្រួលជាងមុន។

លោកស្រី ជា សិរី បានលើកឡើងថា កម្មវិធីបាគងគឺជាប្រព័ន្ធទូទាត់ប្រាក់ឌីជីថល មានលក្ខណៈជាប្រព័ន្ធទូទាត់កន្លោង (Backbone payment system) ដែលសម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ រួមទាំងអ្នកប្រើប្រាស់អាចតភ្ជាប់ និងប្រតិបត្តិការរវាងគ្នា និងគ្នាឲ្យកាន់តែមានភាពងាយស្រួល។

បច្ចុប្បន្ន គម្រោងបាគងកំពុងតែដំណើរកាទៅយ៉ាងរលូន ហើយបាននិងកំពុងក្លាយខ្លួនជាសមិទ្ធិផលមួយ ដ៏គួរឱ្យមានមោទនភាព ចំពោះប្រទេ​សកម្ពុជា ក្នុងការបង្ហាញមុខមាត់លើឆាកអន្តរជាតិ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២១ បាគងមានដែគូចំនួន២៨ ស្ថាប័នធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ រួមមាន ធនាគារស្ថាបនា ធនាគារហត្ថា ធនាគារកាណាឌីយ៉ា ធនាគារវឌ្ឍនៈ ធនាគារប្រៃសណីយ៍ ធនាគារអេស៊ីលីដាភីអិលស៊ី ធនាគារព្រីន ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ធនាគារជីបម៉ុង ធនាគារ PPCBank BIDC PhillipBank ABA WB Finance True Money ធនាគារពាណិជ្ជ ឈីហ្វ អិលអូអិលស៊ី ធនាគារហត្ថា E Money Cambodian Public Bank Maybank លីហួរ វេរលុយ Kookmin Bank iPay88 Shinhan Bank Amret វីង អេអឹមខេ SpeedPay៕

LEAVE A REPLY

Please enter your comment!
Please enter your name here