រាជរដ្ឋាភិបាលត្រៀមថវិកាប្រមាណ២៥០លានដុល្លារអាមេរិកនៅឆ្នាំ២០២២ ដើម្បីផ្តល់ឥណទានសម្រាប់ការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា

ដោយៈសុធារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ២៥០លានដុល្លារអាមេរិក នៅឆ្នាំ២០២២ សម្រាប់ការផ្តល់ឥណទានដោយត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានអត្រាការប្រាក់ប្រកួតប្រជែង ក្នុងរង្វង់ពី៥% ទៅ៥,៥% សម្រាប់វិស័យសំខាន់ៗ ដូចជា កសិកម្ម អេកូទេសចរណ៍ ឬវិស័យអាទិភាពដទៃទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះបើតាមប្រកាសក្នុងពិធីផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងបក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣” កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

តាមរយៈក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីនេះ បានជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់គ្រួសារ ក្រីក្រ និងងាយរងគ្រោះហើយ រាជរដ្ឋាភិបាលនឹងបន្តអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ក្នុងរយៈពេល៩ខែបន្តទៀត រហូតដល់ដំណាច់ខែកញ្ញា នៃឆ្នាំ២០២២ ខាងមុខនេះ ។

លើសពីនេះ រាជរដ្ឋាភិបាលក៏នឹងបន្តផ្ដល់ការអនុគ្រោះផ្នែកពន្ធ ដូចដែលបានដាក់ចេញនៅក្នុង វិធានការអន្តរាគមន៍ទាំង១០កន្លងមក សម្រាប់ឆមាសទី១ នៃឆ្នាំ ២០២២ ដល់ប្រតិបត្តិករនៅក្នុងវិស័យ ទេសចរណ៍ និងវិស័យអាកាសចរណ៍ ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បី ផ្ដល់ការគាំទ បន្ថែមដល់ធុរជនទាំងនេះ នៅក្នុងការកែលម្អ និងត្រៀមខ្លួនទទួលស្វាគមន៍រំហូរទេសចរជាតិ និងអន្តរជាតិឡើងវិញ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានបើកជាស្ថាពរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here