ដោយ៖ សុខុម
អន្តរជាតិ: World Bank គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដ៏មានឥទ្ធពលដែលតែងតែផ្ដល់កម្ចីជួយដល់ប្រទេសនានាជុំវិញពិភពលោក ជាពិសេសបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដោយគិតអត្រាការប្រាក់ទាប និងបានផ្ដល់ជំនួយឥតសំណង ព្រមទាំងជំនួយមនុស្សធម៌ផងដែរ។
ដោយសារវាជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលមិនស្វែងរកប្រាក់ចំណេញជាមួយនឹងបេសកកម្មសម្រេចគោលដៅដ៏សំខាន់២ គឺបញ្ចប់ភាពក្រីក្រ និងកសាងវិបុលភាពរួម ឬភាពរុងរឿងសប្បូរសប្បាយទាំងអស់គ្នា World Bank ទទួលបានការបរិច្ចាគប្រាក់យ៉ាងច្រើនពីប្រទេសនានាក្នុងមួយឆ្នាំៗ។
ប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេថា តើប្រទេសណាខ្លះជាប់ក្នុងចំណោមកំពូលអ្នកបរិច្ចាគប្រាក់ទាំង២០ដល់ធនាគារ World Bank ហើយប្រទេសណាបរិច្ចាគប្រាក់ច្រើនជាងគេបង្អស់ប្រចាំឆ្នាំ២០២១ នេះ?
ផ្អែកតាមទិន្នន័យរបស់ Wikipedia ឱ្យដឹងថា ធនាគារ World Bank ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៤៤ និងមានទីស្នាក់ការកណ្តាលនៅវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក ហើយមានសមាជិករហូតដល់ទៅ១៨៩ប្រទេស ទទួលបានការបរិច្ចាគប្រាក់ច្រើនជាងគេពីប្រទេសចំនួន២០ ដែលរួមមានដូចខាងក្រោម៖
ចំណាត់ថ្នាក់លេខ១៖ សហរដ្ឋអាមេរិក
ចំណាត់ថ្នាក់លេខ២៖ ជប៉ុន
ចំណាត់ថ្នាក់លេខ៣៖ ចិន
ចំណាត់ថ្នាក់លេខ៤៖ អាល្លឺម៉ង់
ចំណាត់ថ្នាក់លេខ៥៖ បារាំង
ចំណាត់ថ្នាក់លេខ៦៖ អង់គ្លេស
ចំណាត់ថ្នាក់លេខ៧៖ ឥណ្ឌា
ចំណាត់ថ្នាក់លេខ៨៖ អារ៉ាប៊ីសាអូឌីត
ចំណាត់ថ្នាក់លេខ៩៖ កាណាដា
ចំណាត់ថ្នាក់លេខ១០៖ អ៊ីតាលី
ចំណាត់ថ្នាក់លេខ១១៖ រុស្ស៊ី
ចំណាត់ថ្នាក់លេខ១២៖ អេស្ប៉ាញ
ចំណាត់ថ្នាក់លេខ១៣៖ ប្រេស៊ីល
ចំណាត់ថ្នាក់លេខ១៤៖ ហូឡង់
ចំណាត់ថ្នាក់លេខ១៥៖ កូរ៉េខាងត្បូង
ចំណាត់ថ្នាក់លេខ១៦៖ បែលហ្ស៊ិក
ចំណាត់ថ្នាក់លេខ១៧៖ អ៊ីរ៉ង់
ចំណាត់ថ្នាក់លេខ១៨៖ ស្វីស
ចំណាត់ថ្នាក់លេខ១៩៖ អូស្ត្រាលី
ចំណាត់ថ្នាក់លេខ២០៖ តួកគី ៕