គណនីសន្សំ និងគណនីបញ្ញើមានកាលកំណត់មានភាពខុសគ្នាដូចម្តេច?

ដោយ៖ សុផារី

ភ្នំពេញ៖ គណនីសន្សំ គឺជាគណនីធនាគារមួយដែលអ្នកអាចដាក់ប្រាក់បានគ្រប់ពេល ដោយមិនមានកំណត់ចំនួនទឹកប្រាក់ឡើយអាស្រ័យលើខ្លួនអ្នកថាចង់ដាក់ប៉ុន្មាន។
គណនីបញ្ញើមានកាលកំណត់ គឺជាគណនីធនាគារមួយដែលអ្នកត្រូវដាក់ប្រាក់ តាមចំនួនកំណត់ និងតាមពេលវេលាអំឡុងពេលគណនីបន្តដំណើរការ រហូតដល់វេលាកំណត់ជាក់លាក់ណាមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាទូទៅ គេបើកគណនីសន្សំគឺដើម្បីសន្សំលុយយកទៅសម្រេចលើគោលដៅអ្វីមួយ ប៉ុន្តែសម្រាប់គណនីបញ្ញើ មានកាលកំណត់ គឺគេបើកដើម្បីទាញយកថ្លៃចំណេញពីអត្រាការប្រាក់។

ការដក/ផ្ទេរប្រាក់ និងអត្រាការប្រាក់
គណនីសន្សំ ៖ អាចដកប្រាក់ និងផ្ទេរប្រាក់ចុះឡើងបាន ប៉ុន្តែអត្រាការប្រាក់ទាប។
គណនីបញ្ញើមានកាលកំណត់ ៖ មិនងាយស្រួលក្នុងការដកប្រាក់ ឬផ្ទេរប្រាក់ចុះ ឡើងបានទេ។ អ្នកអាចដកប្រាក់បានលុះត្រាតែ ដល់ពេលកំណត់ជាក់លាក់ណាមួយ ប៉ុន្តែគណនី បញ្ញើមានកាលកំណត់ផ្តល់ជូននូវអត្រាការប្រាក់ ខ្ពស់ជាងគណនីសន្សំធម្មតា។ ក្នុងករណីអ្នកមិន ចង់ចាំដល់ពេលកំណត់ អ្នកនៅតែអាចដកប្រាក់ចេញបាន ដោយបិទគណនីសន្សំនោះមុនកាល កំណត់ ប៉ុន្តែអ្នកនឹងមិនទទួលបានអត្រាការប្រាក់ ដូចដែលបានសន្យាក្នុងលក្ខខ័ណ្ឌទេ។

រយៈពេល
គណនីសន្សំ៖ គ្មានរយៈពេលកំណត់ទេ។
គណនីបញ្ញើមានកាលកំណត់ ៖ មានរយៈពេលកំណត់ជាក់លាក់ អាចជា៦ខែ ឬ១ឆ្នាំ ឬលើសនេះ អាស្រ័យលើជម្រើសរបស់អ្នក។

លក្ខខ័ណ្ឌ និងអត្រាការប្រាក់នៃគណនីសន្សំ និងគណនីបញ្ញើមានកាលកំណត់ គឺខុសគ្នាទៅតាមធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗ ដូច្នេះសូមធ្វើការសាកសួរទៅកាន់អ្នកជំនាញប្រឹក្សានៃធនាគារដែលអ្នកពេញចិត្តឲ្យច្បាស់សិន សឹមសម្រេចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here