ធនាគារជាតិនៃកម្ពុជា៖ គិតត្រឹមចុងត្រីមាសទី៣ឆ្នាំ២០២១ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ឥណទានកើនឡើង២៣ភាគរយ

ដោយ៖ សុផារី

ភ្នំពេញ៖ គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២១នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ឥណទានសរុប ១៨៥,១ ទ្រីលានរៀល ឬប្រមាណ៤៤,៩ប៊ីលានដុល្លារអាមេរិក ដល់វិស័យកសិកម្ម សំណង់ កម្មន្តសាល សេវាកម្ម ការជួញដូរដុំនិងរាយ និងអង្គភាពគ្រួសារជាដើម កើនឡើង២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ធនាគារជាតិ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារជាតិបានបញ្ជាក់ថា ឥណទានដែលផ្តល់លើវិស័យកសិកម្ម មានចំនួន ១៧,៥ទ្រីលាន ប្រមាណជាង៤,២ពាន់ លានដុល្លារ វិស័យសំណង មានចំនួន៤៧,៤ទ្រីលាន ស្មើប្រមាណជាង១១,៥ ពាន់លានដុល្លារ វិស័យសេវាមានចំនួនជាង១៩,៣ទ្រីលានរៀល ស្នើប្រមាណជាង៤,៧ប៊ីលានដុល្លារ ការជួញដូរដុំនិងរាយ៤៥,៥ទ្រីលានរៀន ឬប្រមាណ ១១,១ពាន់លាន ដុល្លារ កម្មន្តសាល៦,២ទ្រីលានរៀល ស្មើនឹង១,៥ពាន់លានដុល្លារ អង្គភាពគ្រួសារ ១១,១ ស្មើនឹង២,៧ពាន់លានដុល្លារ និងឥណទានផ្សេងៗ ៣៨,១ទ្រីលានរៀល ឬប្រមាណជាង៩,២ពាន់លានដុល្លារ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធ្លាប់មានប្រសាសន៍ថា ការកើនឡើងនេះ អាចជាសញ្ញាណបង្ហាញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ដោយសារតម្រូវការឥណទានក្នុងការចាប់ផ្តើមពង្រីកអាជីវកម្ម។

លោកបន្ថែមថា យ៉ាងណាក្តីសមាគមមីក្រូហិរញ្ញវត្ថុ នឹងបន្តតាមដានដោយយកចិត្តទុកដាក់នូវនិនាការណ៍ផ្សេងៗក្នុងវិស័យ ដើម្បីការពារផលប៉ះពាល់ណាមួយដែលអាចនឹងកើតឡើងជាយថាហេតុ។

ចំណែកលោក អ៊ិន ចានី ប្រធានអគ្គនាយកធនាគារអេស៊ីលីដា ធ្លាប់បានលើកឡើងដែរថា ក្រោយពេលដែលរាជរដ្ឋាភិបាល បើកសេដ្ឋកិច្ចឡើងវិញ បានជំរុញឱ្យការផ្តល់ឥណទានរបស់ធនាគារកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ក្នុងខែ តុលា និង វិច្ឆិកា ឥណទានបានកើនឡើងប្រមាណជាង១០០លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here