ការនាំចេញរបស់សិង្ហបុរីមកកាន់កម្ពុជានិងប្រទេសនានាក្នុងខែវិច្ឆិកាកើនឡើងខ្ពស់មិនធ្លាប់មានក្នុងពេលជិត១០ឆ្នាំ

ដោយៈ សុខុម

សិង្ហបុរីៈ ការនាំចេញផលិតផលមិនមែនប្រេង (NODX) របស់ប្រទេសសិង្ហបុរី មកកាន់កម្ពុជា និងប្រទេសនានាបានកើនឡើងរហូតដល់២៤,២%ក្នុងខែវិច្ឆិកា ដែលជាកំណើនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជិតមួយទសវត្សរ៍ និងជាកំណើនទទួលបាន១២ខែជាប់ៗគ្នា។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសុក្រ ទី១៧ ធ្នូ នេះឱ្យដឹងថា ការកើនឡើងនេះគឺធៀបនឹងកំណើន១៧,៨%ក្នុងតុលា ហើយវាជាកំណើនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១២ មក។

ផ្អែកតាមទិន្នន័យបញ្ចញដោយទីភ្នាក់ងារពាណិជ្ជកម្មសិង្ហបុរី Enterprise Singapore (ESG) នៅថ្ងៃសុក្រ នេះបង្ហាញថា ការនាំចេញទាំងផលិតផលគ្រឿងអេឡិចត្រូនិក និងផលិតមិនមែនគ្រឿងអេឡិចត្រូនិកសុទ្ធតែបានកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីភ្នាក់ងារពាណិជ្ជកម្មសិង្ហបុរី ESG និយាយថា ការនាំចេញផលិតផលគ្រឿងអេឡិចត្រូនិចបានបន្តកើនឡើងខ្ពស់មិនធ្លាប់មានរហូតដល់២៩,២% ដែលនាំមុខដោយផលិតផលបន្ទះឈីប កុំព្យូទ័រ PC និងផលិតផល Hard Disk ខណៈការនាំចេញផលិតផលមិនមែនគ្រឿងអេឡិចត្រូនិកបានកើនឡើង២២,៧%។

ការនាំចេញទៅកាន់ទីផ្សារកំពូលៗ

ទីភ្នាក់ងារពាណិជ្ជកម្មសិង្ហបុរី ESG និយាយថា “ការនាំចេញផលិតផលមិនមែនប្រេង (NODX) ទៅកាន់ទីផ្សារកំពូលសរុបជារួម បានកើនឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២១” ទោះបីជាការនាំចេញមកកាន់ប្រទេសថៃ បានធ្លាក់ចុះក្ដី។

ការកើនឡើងច្រើនជាងគេគឺនាំចេញទៅកាន់ប្រទេសចិន កោះតៃវ៉ាន់ និងកូរ៉េខាងត្បូង។ ការនាំចេញទៅកាន់ប្រទេសចិន សម្រេចបានកំណើន៤៥,៣% ការនាំចេញទៅកាន់កោះតៃវ៉ាន់ សម្រេចបានកំណើន៣៦,៥% ហើយការនាំចេញទៅកាន់កូរ៉េខាងត្បូង សម្រេចបានកំណើន៥៧,៩%។

ទន្ទឹមនេះ ការនាំចេញទៅកាន់ទីផ្សារដែលកំពុងរីកចម្រើនបានកើនឡើង៥៤,២%។ កំណើននាំចេញនេះភាគច្រើនបានដោយសារអាស៊ីខាងត្បូង កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក៏ដូចជាអាមេរិកឡាទីន ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here