លោកង៉ែត ជូ ៖ ចំនុចអវិជ្ជមានធំៗ៣យ៉ាងដែលបណ្តាលអោយមហាជនចំអកថា ជាគ្រូជោគជ័យ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ លោកង៉ែត ជូ ជាអ្នកជំនាញហិរញ្ញវត្ថុ និងជាអ្នកបណ្ដុះបណ្ដាលមួយរូបពីជំនាញហិរញ្ញវត្ថុនិងជាអ្នកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាបានលើកឡើងក្នុងបណ្ដាញសង្គមរបស់លោកថា ថ្មីៗនេះមានការជជែកវែកញែករឿងគ្រូជោគជ័យ ។ បញ្ហានេះធ្វើអោយលោកគ្រូ-អ្នកគ្រូដែលធ្លាប់ចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងសិក្ខាសាលា និងវគ្គសិក្សាខ្លីៗខ្លះមានការព្រួយបារម្ភអំពីការចំអកបន្ទាបតម្លៃក្រោមពាក្យថា “គ្រូជោគជ័យ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា អោយតែលោកគ្រូ-អ្នកគ្រូធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍ពិតប្រាកដតាមបែបវិជ្ជាជីវៈក្នុងន័យដើម្បីជួយអោយកូនខ្មែរកសាងភាពជោគជ័យដោយមានមូលដ្ឋានគ្រឹះច្បាស់លាស់ និងប្រកបគុណធម៌គឺ មិនគួរមានការរអៀសអាក់អន់ចិត្តនឹងពាក្យចំអកថាជា “គ្រូជោគជ័យ” នោះទេ ។

លោកគិតថាការចំអកថាជាគ្រូជោគជ័យគឺប្រហែលជាសំដៅលើចំណុចអវិជ្ជមាន៣យ៉ាងដូចខាងក្រោម៖

១) បណ្តុះមនុស្សអោយចង់ជោគជ័យដោយមធ្យោបាយមិនសមហេតុផលដូចជាការដើរជាន់អំបែងកែវ ឬផ្អែកខ្លាំងលើច្បាប់ស្រូបទាញជាដើម។

២) បណ្តុះចំណង់អោយមនុស្សចង់មានឆាប់ខុសបែបបទ ខ្វះវិន័យ ខ្វះភាពអំនត់ និងប្រាសចាកនូវគុណធម៌។

៣) ខ្លួនជាអ្នកបណ្តុះបណ្តាលដែលខ្វះចំណេះដឹង និងចំណេះធ្វើពិតប្រាកដ។ ហើយគោលបំនងធំនៃការបណ្តុះបណ្តាលគឺដើម្បីប្រមូលកំរ៉ៃ ឬលក់ផលិតផល និងសេវាកម្មនានា។ល។

លោកសូមគាំទ្រ និងលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូ ដែលធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍ពិតប្រាកដតាមបែបវិជ្ជាជីវៈក្នុងន័យដើម្បីជួយអោយកូនខ្មែរកសាងភាពជោគជ័យដោយមានមូលដ្ឋានគ្រឹះច្បាស់លាស់ និងប្រកបគុណធម៌ បន្តបេសកកម្មចែករំលែកដ៏ប្រពៃនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here