រដ្ឋាភិបាលជប៉ុន ស្វះស្វែងរកវិធីសម្រាលបន្ទុកពន្ធលើអចលនទ្រព្យសម្រាប់ម្ចាស់ដីក្នុងឆ្នាំ២០២២

ដោយៈសុខុម

តូក្យូ: ទាំងគណបក្សនយោបាយ Komeito និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) កំពុងរិះរកវិធីធ្វើយ៉ាងណាជួយសម្រាលបន្ទុកពន្ធ លើដីអាជីវកម្មក្នុងឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះ គណបក្សប្រជាធិបតេយ្យសេរីនិយម ដែលជាបក្សកំពុងកាន់អំ​ណា​ច ក៏ទំនងជាគាំទ្រវិធានការនេះដែរ។
យោងតាមសារព័ត៌មាន Japan Property Central ដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ធ្នូ ឱ្យដឹងថា នៅប្រទេសជប៉ុន ជាធម្មតាអត្រាពន្ធប្រចាំឆ្នាំ លើអចលនទ្រព្យគឺ១,៤% នៃតម្លៃអចលនទ្រព្យ ដែលជាទូទៅទាបជាងឆ្ងាយ បើធៀបនឹងតម្លៃទីផ្សារក្នុងតំបន់ក្រុង នៃប្រទេសផ្សេងទៀត។ ១,៤%គឺជាអត្រាពន្ធទូទៅបំផុត ទោះបីជាទីក្រុង និងដែនដីមួយចំនួនរបស់ជប៉ុន អាចមានភាគរយខុសគ្នាបន្តិចបន្តួចក្ដី។

ពន្ធទាំងនេះ ត្រូវបានកែសម្រួលរៀងរាល់៣ឆ្នាំម្ដង ដោយផ្អែកទៅលើការប្រែប្រួលឡើងចុះ នៃតម្លៃអចលនទ្រព្យ។ ឆ្នាំនេះគឺជាឆ្នាំដែលដល់ពេលត្រូវកែសម្រួលអត្រាពន្ធហើយ ហើយក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថ​យបន្ទុកពន្ធ ដែលកើនឡើងលើអាជីវកម្ម និងម្ចាស់ផ្ទះស្របពេលស្ថិតក្នុងវិបត្តិកូវីដ-១៩ អត្រាពន្ធលើអចលនទ្រព្យក្នុងឆ្នាំ២០២១ ត្រូវបានរក្សាទុកឱ្យនៅដដែលដូចអត្រាពន្ធក្នុងឆ្នាំ២០២០។

ទោះជាយ៉ាងណា ប្រសិនបើរដ្ឋាភិបាលជប៉ុន មិនបន្តអនុវត្តវិធានការដដែលទាំងនេះក្នុងឆ្នាំ២០២២ទេ។ ប្រមាណ៦០%នៃទីតាំងដីពាណិជ្ជកម្មក្នុងប្រទេសជប៉ុន នឹងត្រូវប្រឈមមុខការដំឡើងពន្ធនៅឆ្នាំក្រោយ។

ដោយសារសេដ្ឋកិច្ចមិនទាន់ងើបឡើងវិញទាំងស្រុង ពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ រដ្ឋាភិបាលជប៉ុន ទំនងជានឹងបន្តផ្តល់វិធានការបន្ធូរបន្ថយសម្រាបម្ចាស់ដីពាណិជ្ជកម្ម ប៉ុន្តែមិនមែនសម្រាប់ដីលំនៅដ្ឋានឡើយ។
ដើម្បីជៀសវាងការដំឡើងពន្ធច្រើនពេក លើម្ចាស់អចលនទ្រព្យក្នុងគ្រា ដែលតម្លៃអចលនទ្រព្យហក់ឡើង អត្រាកែសម្រួលបន្ទុកពន្ធគឺ៥%នៃការដំឡើងតម្លៃពន្ធ។

សំណើសម្រាប់ឆ្នាំ២០២២នេះ អាចនឹងធ្វើឱ្យការដំឡើងនេះ រក្សានៅត្រឹមអត្រា២,៥% ដែលជាបន្ទុកស្រាលបន្តិច សម្រាប់ម្ចាស់ដីពាណិជ្ជកម្ម៕ Japan Property Central៕

LEAVE A REPLY

Please enter your comment!
Please enter your name here