សម្តេចតេជោ អរគុណជាពិសេសដល់ចំណាត់ការអន្តរជាតិដែលមិនអនុញ្ញាតឱ្យបុគ្គលខ្មែរយកលុយទៅដាក់នៅក្រៅប្រទេស

ដោយៈ សុធារី

កណ្តាលៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងនូវការអរគុណជាពិសេស ដល់ចំណាត់ការអន្តរជាតិ ដែលមិនអនុញ្ញាតឱ្យបុគ្គលខ្មែរ យកលុយទៅដាក់នៅក្រៅប្រទេស ព្រោះវិធានការអន្តរជាតិលើកម្ពុជានេះ ជាការជួយឲ្យលុយវិលចុះឡើងនៅក្នុងស្រុក។

សម្តេចតេជោបានថ្លែង នៅក្នុងពិធីចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ថា “ខ្ញុំអរគុណចំណាត់ការអន្តរជាតិ ដែលមិនអនុញ្ញាតឲ្យបុគ្គលខ្មែរ ណាយកលុយដាក់ធនាគារនៅក្រៅប្រទេស ខ្ញុំអរគុណជាពិសេស ព្រោះលុយនឹងវាវិលនៅក្នុងស្រុកដដែល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបានថ្លែងបន្តថា កាលពីមុន នៅពេលដែលអន្តរជាតិ មិនទាន់បានរារាំង ក្នុងការយកលុយទៅដាក់នៅក្រៅប្រទេស ខ្មែរយើងមួយចំនួនយកលុយទៅវិនិយោគនៅក្រៅប្រទេស តាមរយៈយកលុយទៅដាក់នៅធនាគារក្រៅប្រទេស វាស្មើនឹងជួយយកលុយទៅវិនិយោគ នៅក្រៅប្រទេស ដល់ឥឡូវវិធានការជាអន្តរជាតិ ខ្មែរយើងអត់មានឱកាសយកលុយទៅទុកនៅក្រៅប្រទេសទេ អ៊ីចឹងលុយនឹងវាវិលនៅស្រុកខ្មែរ នៅតាមធនាគារ លុយនឹងបានវិនិយោគជាអលនទ្រព្យ បើទោះបីសម័យកូវីដនេះ ការសាងសង់លំនៅដ្ឋាននៅតែបន្តដំណើរការលក់នៅតែដាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here