ធនាគារហត្ថាពង្រីកការផ្ទេរប្រាក់ទៅកាន់ប្រទេសថៃនិងប្រទេសក្នុងតំបន់

ដោយៈម៉ាលីនណា

ភ្នំពេញៈ ធនាគារហត្ថា សហការជាមួយធនាគារក្រុងស៊្រី បាននិងកំពុ​ងផ្តល់សេវាកម្មផ្ទេរប្រាក់ពីកម្ពុជា ទៅកាន់ប្រទេសថៃជាមួយសេវាកម្មរហ័សទាន់ចិត្ត។

ប្រធានអគ្គនាយកធនាគារហត្ថាលោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សេវាកម្មផ្ទេរប្រាក់បាននិងកំពុងធ្វើឡើងជាមួយធនាគារក្រុងស្រ៊ី នៅទូទាំងប្រទេសថៃ ដែលសេវាកម្មនេះធ្វើឡើងដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម រវាងពាណិជ្ជករកម្ពុជា និងថៃដែលរកស៊ីក្នុងប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “សេវាកម្មផ្ទេរប្រាក់រវាងធនាគារទាំងពីរ មានភាពងាយស្រួលជាមួយអត្រាការប្រាក់សមរម្យ ជាមួយនឹងទំនុកចិត្តនិងរហ័ស ដែលអាចទុកចិត្តបាន”។ លោកបន្តថា “ការផ្ទេរប្រាក់នេះ ធ្វើបានទាំងប្រាក់ដុល្លារ ប្រាក់បាត និងប្រាក់រៀលផងដែរ”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា នាពេលអនាគត ធនាគារហត្ថា នឹងពង្រីកសេវាកម្មផ្ទេរប្រាក់កាន់តែទូលំទូលាយ ជាមួយបណ្តាប្រទេ​សក្នុងតំបន់​ ដែលធនាគារក្រុងស្រ៊ី ឬ Bank Of Ayuthaya នឹងពង្រីកសា​ខាទៅកាន់បណ្តាប្រទេសមួយចំនួន ក្នុងតំបន់នាពេលឆាប់ៗខាងមុខនេះ។

ធនាគារហត្ថាជាបុត្រសម្ព័ន្ឋមួយរបស់ធនាគារក្រុងស្រ៊ី បន្ទាប់ពីបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជយ៉ាងពេញលេញ។

ជាលទ្ឋផលនៃដំណើរការ និងការផ្លាស់ប្តូរមុខមាត់កាន់តែធំជាងមុន និងក្លាយជាធនាគារធំមួយ ក្នុងចំណោមធនាគារធំៗឈានមុខនៅកម្ពុជា ធនាគារហត្ថាបាន និងកំពុងសាងសង់អគារការិយាល័យកណ្តាល កំពស់ ២៣ជាន់ លើមហាវិថីសម្តេចតេជោហ៊ុន សែនឬផ្លូវ៦០ម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here