ដោយ: ម៉ាលីស
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា ដោយបានទទួលការឯកភាពពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី អូមីក្រុង (B.1.1.529) នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ពីការប្រកាសលុបចោលការហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន១០ ចូលកម្ពុជាមាន Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola, និង Zambia ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ក្នុងអំឡុងពេល៣សប្តាហ៍មុន ធ្វើដំណើរចូលប្រទេសកម្ពុជា៕