ដោយៈម៉ាលីនណា
ភ្នំពេញៈ ក្នុងគោលដៅផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា នឹងដាក់ឲ្យដំណើរការជាផ្លូវការនូវយុទ្ឋនាការ “តោះ”និយាយពីលុយ តក់ៗពេញបំពង់។
យោងតាមសេចក្តីប្រកាសព៌តមាន ដែលបានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីល្ងាចថ្ងៃទី២៩ វិច្ឆិកានេះបានឲ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយ ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ និងការដាក់ឱ្យដំណើរការជាផ្លូវការ យុទ្ធនាការ “តោះ! និយាយាពីលុយ៖ តក់ៗពេញបំពង់” ។
សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ៨:៣០ នាទី ព្រឹក។
សូមរង់ចាំទស្សនាការផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារជាតិ នៃកម្ពុជា – National Bank of Cambodia តាមកាលបរិច្ឆេទ និងពេលវេលាដូចខាងក្រោម។