ធនាគារកណ្តាលកូរ៉េខាងត្បូងរំពឹងថាសេដ្ឋកិច្ចនឹងកើនឡើង៤ភាគរយនៅឆ្នាំនេះ

ដោយៈសុធារី

កូរ៉េខាងត្បូងៈ ធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានរំពឹងថា ផលិតផលក្នុងស្រុកសរុបពិតប្រាកដ(GDP) ដែលបានកែសម្រួលតាមកម្រិ​តអតិផរណា នឹងកើនឡើង៤ភាគរយនៅឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។

ទស្សនវិស័យក្នុងឆ្នាំ២០២១ មិនមានការផ្លាស់ប្តូរពីការព្យាករណ៍កាលពីមុនរបស់ធនាគារកូរ៉េ (BOK) កាលពីបីខែមុននោះទេ។ ធនាគារកូរ៉េ បានបង្កើនទស្សនវិស័យរបស់ខ្លួនសម្រាប់អតិផរណា ក្នុងឆ្នាំនេះក្នុងកម្រិត០,២ ភាគរយដល់ ២,៣ ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលបានព្យាករណ៍ថា GDP ពិតប្រាកដនឹងកើនឡើង៣ភាគរយ នៅឆ្នាំ២០២២ និង២,៥ ភាគរយនៅឆ្នាំ២០២៣។ ទស្សនវិស័យសម្រាប់អតិផរណាត្រូវបានកំណត់នៅ២ភាគរយ សម្រាប់ឆ្នាំ២០២២ និង១,៧ ភាគរយសម្រាប់ឆ្នាំ២០២៣។

ទស្សនវិស័យ ដែលត្រូវបានកែសម្រួល ត្រូវបានប្រកាសបន្ទាប់ពីធនាគារកូរ៉េ បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន ដោយ២៥ពិន្ទុមូលដ្ឋានដល់១ភាគរយ។ នេះធ្វើឡើងតាមការដំឡើង អត្រាគោលនយោបាយក្នុងខែសីហា ពីកម្រិតទាបបំផុតពី០,៥០ ភាគរយ ទៅ០,៧៥ ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here