សិង្ហបុរី និងម៉ាឡេស៊ី នឹងបើកការធ្វើដំណើរទាំងផ្លូវគោក និងផ្លូវអាកាសឡើងវិញនៅថ្ងៃទី២៩ វិច្ឆិកា

ដោយៈសុខុម

ម៉ាឡេស៊ី: កិច្ចព្រមព្រៀងធ្វើដំណើរចេញ ចូលដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ករវាងប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី នឹងពង្រីកបន្ថែមទៀត ដើម្បីរាប់បញ្ចូលទាំងព្រំដែនគោក ដែលមានសភាពអ៊ូអររវាប្រទេសទាំង២ផងដែរ។

យោងតាមសារព័ត៌មាន South China Morning Post ដែលចុះផ្សាយកាលពីថ្ងៃពុធ ទី២៤ វិច្ឆិកា ឱ្យដឹងថា ដំណឹងដ៏រីករាយនេះ កើតមានឡើងប៉ុន្មានសប្ដាហ៍ក្រោយពីកិច្ចមន្ត្រីប្រកាសថា ការធ្វើដំណើរតាមផ្លូវអាកាស នឹងបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៩ វិច្ឆិកា តទៅជាមួយនឹងការហោះហើរចំនួន៦ជើងក្នុងមួយថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាជ្ញាធរបានប្រកាសកាលពីថ្ងៃពុធសប្ដាហ៍នេះថា ព្រំដែនគោកដែលមានអ្នកដំណើរឆ្លងកាត់ទៅ មករហូតដល់៣០០.០០០នាក់ ក្នុងមួយថ្ងៃនៅមុនពេលផ្ទុះការរីករាលវីរុសកូវីដ-១៩ ក៏អាចនឹងបើកឡើងវិញចាប់ពីថ្ងៃទី២៩ វិច្ឆិកា តទៅផងដែរ បន្ទាប់ពីបិទចាប់តាំងពីខែមីនា ឆ្នាំ២០២០។

ខណៈផ្លូវអាកាសត្រូវបានបើកស្វាគមន៍ គ្រប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច ការធ្វើដំណើរឆ្លងកាត់ព្រំដែនគោក នឹងសម្រាប់តែអ្នកដំណើរចាក់វ៉ាក់សាំងរួច ដែលមានសញ្ជាតិសិង្ហបុរី ឬម៉ាឡេស៊ី អ្នកដែលមានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឬមានសៀវភៅការងារ និងប័ណ្ណសិស្សនិស្សិតប៉ុណ្ណោះ។

ប្រទេសទាំង២លើកឡើងថា ខ្លួននឹងធ្វើការពិចារណាអំពីស្ថានភាពរីករាលដាលវីរុសកូវីដ-១៩ ឱ្យបានល្អិនល្អន់សិន មុននឹងឈានទៅដល់ការអនុញ្ញាតឱ្យអ្នកដំណើរទូទៅឆ្លងកាត់ច្រកព្រំដែនគោកនេះ៕ South China Morning Post ៕

LEAVE A REPLY

Please enter your comment!
Please enter your name here