រដ្ឋាភិបាលនឹងពង្រឹងសមត្ថភាពសហគមន៍កសិកម្មនានាជាមួយនឹងការលើកកំពស់ភូត្តគាមអនាម័យ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ នៅក្នុងផែនការនៃក្របខណ្ឌយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា១៥ចំណុចក្នុងការរស់ជាមួយកូវីដ-១៩ រដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវវិធានការណ៍សំខាន់ៗមួយចំនួន សំដៅពង្រឹងសមត្ថភាពសហគមន៍កសិកម្ម និងលើកកំពស់ភូត្តគាមអនាម័យ។

ក្នុងចំណោមផែនការយុទ្ឋសាស្រ្ត ដែលបានដាក់ចេញចំនួន១៥ចំណុច នៅក្នុងចំណុចទី៦បានបង្ហាញឲ្យដឹងថា  រដ្ឋាភិបាលនឹងពង្រឹងសមត្ថភាពក្រុមផលិត សមាគម និងសហគមន៍កសិកម្ម និងជំរុញការអនុវត្តកសិកម្មតាមកិច្ចសន្យា រវាងក្រុមផលិត សមា​គមនិងសហគមន៍កសិកម្ម ឧស្សាហកម្ម និងក្រុមហ៊ុនប្រមូលទិញ និងកែច្នៃផលិតផលកសិកម្មលើអនុវិស័យដំណាំស្វាយ ស្វាយចន្ទី ដំឡូងមី និងបន្លែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណុចទី៧ គឺផ្តោតលើការពង្រឹងការផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ (GAP) និងការបំពេញលក្ខខណ្ឌតម្រូវអនាម័យ និងភូតតាមអនាម័យ សម្រាប់ផលិតផលស្វាយ មៀនប៉ៃលិន ម្រេច ទុរេន និងដូងក្រអូបទៅដល់កសិករក្រុមផលិត និងសហគមន៍កសិកម្មនិងទី៨ បន្តជំរុញការវិនិយោគ និងថែទាំប្រព័ន្ធស្រោចស្រពខ្នាតតូច ដែលតភ្ជាប់ពីប្រឡា​យមេ និងផ្លូវលំជនបទតាមយន្តការនៃគម្រោងសាច់ប្រាក់ពលកម្ម (Cash for Work)។

បញ្ហាភូតត្តគាមអនាម័យ បានក្លាយជាបញ្ហាស្នូលរបស់កម្ពុជា ដែលជារបាំងនៃការនាំចេញ ដោយសារសមត្ថភាពផលិត និងការបណ្តុះបណ្តាលកសិករនៅមានកម្រិត។

ក្នុងកិច្ចប្រជុំតាមប្រព័ន្ឋវីដេអូជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា លោកលឺ ខឺឈាងនាយករដ្ឋមន្រ្តីចិន បានបង្ហាញបំណងចង់ឃើញការនាំចេញកសិផលពីកម្ពុជាទៅកាន់ប្រទេសចិនធ្វើឡើងដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសជិតខាង។

ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ក៏បង្ហាញការប្តេជ្ញាចិត្តពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើងដល់១០ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗផងដែរ ខណៈដែលកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងប្រទេសចិន និងកម្ពុជានឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២២ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here