ដោយ: ម៉ាលីស
ភ្នំពេញៈ ធនាគារហត្ថាបានរីកចំរើនយ៉ាងឆាប់រហ័ស ហើយក្លាយជាធនាគារមួយក្នុងចំណោមធនាគារធំៗនៅកម្ពុជា បន្ទាប់ពីធនាគារនេះ បានប្រែក្លាយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជដ៏ពេញលេញមួយ បើទោះស្ថិតក្នុងវិបត្តិកូវិតក៏ដោយ។
ដំនើរការរីកចំរើន និងស្ថិតក្នុងអំឡុងវិបត្តិកូវីដ១៩ផង ប៉ុន្តែធនាគារនេះនៅតែបន្តរីកចម្រើន តើថ្នាក់ដឹកនាំធនាគារនេះមានផែនការ និងយុទ្ឋសាស្រ្តដូចម្តេច?
តាមរយៈកិច្ចសំភាសពិសេសផ្ទាល់ជាមួយលោកឧកញ៉ា ហួត អៀងតុងប្រធានអគ្គនាយក នៃធនាគារហត្ថាបានមានប្រសាសន៍លើកឡើង ពីការរីកចំរើនរបស់ធនាគារក្នុងអំ ឡុងវិបត្តិកូវិដ១៩ ដោយលោកបានមានប្រសាសន៍ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ Limited បានបំរើប្រជាពលរដ្ឋជាច្រើនឆ្នាំមកហើយ ហើយក៏បានសំរេចកំលាយខ្លួនជា ធនាគារពាណិជ្ជពេញលេញមួយ ក្នុងអំឡុងវិបត្តិកូវិតនេះតែម្តង ដែលធ្វើអោយជួបការលំបាកខ្លះ តែធនាគារសំរេចជោគជ័យជាច្រើន ចាប់ពីដើមឆ្នាំ២០២១ មកដល់ត្រីមាសទី៣នេះ។
លោកឧកញ៉ាបន្ថែមថា “ធនាគារមានការរីកចំរើនខ្លាំងមែនទែន ដោយចំនួនផលបត្រ័ឥណទាន កើនដល់៣៤% និងផលបត្រ័បញ្ញើប្រាក់សន្សំ កើនដល់ជិត៣០% បើធៀប នឹងត្រីមាសទី៣ នៃឆ្នាំមុន ខណៈប្រាក់ចំណេញកើនគួរអោយកត់សំគាល់ រហូតដល់៤០% និងទ្រព្យសកម្មកើនដល់២៨%។
ទន្ទឹមនឹងជោគជ័យ ធនាគារក៏ជួបប្រទះបញ្ហាប្រឈមមួយចំនួន ក្នុងអំឡុងពេលនេះផងដែរ មានដូចជា ការចំណាយដែលមិនបានព្រៀងទុក ដែលលោកឧកញ៉ា ពន្យល់អោយដឹងថា គឺសំដៅលើកិច្ចគាំពារសុខភាពរបស់បុគ្គលិក មានដូចជា ការចំណាយ ទិញអាល់កុល ម៉ាស និងបាញ់ថ្នាំសំលាប់មេរោគ ក៏ដូចជាការពិនិត្យសុខភាពបុគ្គលិកជារៀងរាល់សប្តាហ៍ជាដើម។ ឯមួយវិញទៀត គឺមន្ត្រីរបស់ធនាគារត្រូវធ្វើការពីផ្ទះ ដូចនេះមានការលំបាក ក្នុងការប្រាស្រ័យទាក់ទងអតិថិជន។ រីឯអតិថិជនក៏បានជួបវិបត្តសេដ្ធកិច្ច ដែលតំរូវអោយធនាគារ ត្រូវរៀបចំឥណទានសារឡើងវិញ ដើម្បីជួយសំរួលទៅដល់ពួកគាត់។
លោកឧកញ៉ាក៏បានបន្ថែមថា ទន្ទឹមនឹងការជួបវិបត្តិ ឱកាសក៏អាចកើតមានឡើង ក្នុងពេលដំណាលគ្នាផងដែរ ដែលវាបានបង្កឱកាសដល់ធនាគារហត្ថាសំរេចបាន លើការគ្រប់គ្រងប្រពន្ធ័បច្ចេកវិទ្យា ហើយអាចពង្រឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធ នៃវិស័យពត៍មានវិទ្យាបានល្អ រួមនឹងឱកាសក្នុងការអភិវឌ្ឍខាងផ្នែក ឌីជីថលនានា ក្នុងធនាគារក៏ដូចជា ការ upgraded Banking System នូវ Version ថ្មី។
ឧទាហរណ៍ដូចជា ការផ្លាស់ពី ATM ដែលមាន Version ចាស់ ទៅ Version ថ្មីជាដើម ដែលមានភាពទំនើបជាងមុន ជួយសំរួលទៅដល់ភាពងាយស្រួល និងរហ័សទាន់ចិត្ត ទៅតាមតំរូវការរបស់អតិថិជន ដែលនេះជាជោគជ័យគួរអោយភ្ញាក់ផ្អើលមួយផងដែរ ដែលពីមុនវិបត្តកូវិតនេះ វាត្រូវបានលោកឧកញ៉ាគិតថា ជារឿងដែលពិបាកធ្វើអោយជោគជ័យ។ ក្រៅពីនោះមានការរៀនសូត្របន្ថែម ទៅលើការគ្រប់គ្រង ហានិភ័យផ្សេងៗ ដែលធនាគារហត្ថា ទទួលជោគជ័យ។
លោកឧកញ៉ាហួត អៀងតុងបានបញ្ជាក់ផងដែរថា ក្នុងនាមជាបុគ្គលមួយរូប ដែលតែងជំរុញអោយមានការឈានមុខជានិច្ច ខាងផ្នែកបច្ចេកវិទ្យា ធនាគារហត្ថាបានវិនិយោគជាច្រើនទៅលើផ្នែកនេះ ដើម្បីអោយក្លាយជាធនាគារមួយដែល មានលក្ខណៈ Completed System ដើម្បីបំពេញតំរូវការខាងផ្នែកហិរញ្ញវត្ថុ ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់។ មិនត្រឹឦប៉ុណ្ណោះ ធនាគារហត្ថាបានត្រៀមខ្លួនជាស្រេច ក្នុងការប្រកួតប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាទំនើបក្នុងវិស័យធនាគារ៕