ដំណឹងល្អៈ រដ្ឋាភិបាលនឹងបើកទទួលទេសចរណ៍អន្តរជាតិនៅខេត្តសៀមរាបនៅដើមខែមករា ឆ្នាំ២០២២

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងថា កម្ពុជានឹងបើកទទួលភ្ញៀវទេសច​រណ៍អន្តរជាតិ នៅក្រុងសៀមរាបអង្គរនឹងបើកឡើងវិញនៅខែមករា ឆ្នាំ២០២២ខាងមុខនេះ។

លោកថោង ខុន រដ្ឋមន្រ្តីក្រសូងទេសចរណ៍បានបង្ហើបបែបនេះ ក្នុងជំនួបជាមួយលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាកាលពីចងសប្តាហ៍មុន ដោយបានលើកឡើងថា បន្ទាប់ពីបើកទទួលទេសចរណ៍ នៅក្រុងសៀមរាប អង្គរ​រួច រដ្ឋាភិបាលកម្ពុជា នឹងបន្តពិនិត្យបើករាជធានីភ្នំពេញ និងទូទាំងប្រទេសជាបន្តបន្ទាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថោង ខុនក៏បានរំលឹកផងដែរថា កម្ពុជាគ្រោងនឹងបើកទទួលទេសចរអន្តរជាតិនៅតំបន់ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរនៃខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខផងដែរ ដែលនេះជាការសាកល្បងជំហ៊ានទី១ នៃការ​ស្វាគមន៍ភ្ញៀវទេសចរណ៍ចាក់វ៉ាក់សាំង។

ជាមួយគ្នានេះ ភាគីកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិជាច្រើនថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសកូរ៉េ ឱ្យមកទស្សនាកម្ពុជា។

លោកថោង ខុន បានលើកឡើងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងប្រមាណជាង ៨០% ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ លទ្ធផលនៃការចាក់វ៉ាក់សាំង ការអប់រំប្រជាពលរដ្ឋ ព្រមទាំងភាពស៊ាំក្នុងសហគមន៍ គឺជាមូលដ្ឋានប្រកបដោយកក់ក្តៅក្នុងការបើកសេដ្ឋកិច្ច-សង្គមជាជំហានៗ ដោយការទទួលខុសត្រូវខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here