ផលិតផលកសិកម្មកម្ពុជាស្ទើរតែទាំងអស់នឹងត្រូវរួចពន្ធក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិននិងកូរ៉េ

ដោយៈលក្ខិណា

ភ្នំពេញៈ ក្រោយពេលប្រទេសកម្ពុជា បានបញ្ចប់ការចរចារវាងប្រទេសចិន និងកូរ៉េលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាលទ្ធផលទំនិញកសិកម្មពីកម្ពុជា ស្ទើរតែទាំងអស់នឹងត្រូវនាំចូលទៅកាន់ប្រទេសចិន និងកូរ៉េដោយឥតបង់ពន្ធឡើយ។

ក្នុងចំណោមនោះ ផលិផតលកសិកម្មប្រមាណ ៩៧,៤៤ភាគរយ ទៅប្រទេសចិន និងប្រមាណ៩៥,០៣ភាគរយ ទៅប្រទេសកូរ៉េខាងត្បូងនឹងមិនត្រូវបង់ពន្ធឡើយ។

លោកស្រីចម និមលរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-ចិន (CCFTA) ទំនិញកសិកម្មកម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិន ក្នុងអត្រាពន្ធសូន្យភ្លាមស្មើនឹង ៩៧.៤៤% នៃបន្ទាត់ពន្ធគយសរុប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ភាគីកូរ៉េផ្តល់ទីផ្សារឱ្យមកកម្ពុជាមានចំនួន ៩៥,០៣% ដែលក្នុងនោះភាគីកូរ៉េត្រូវលុបបំបាត់ពន្ធគយ (០%) ចំនួន ៩២.៣៧% ភ្លាមនៅពេលកិច្ចព្រមព្រៀងចូលជាធរមាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មានន័យថាការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកាន់តែសេរីឡើងៗ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ លើការត្រួតពិនិត្យស្តង់ដារអនាម័យ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនូវសមាសភាពចង្រៃ ភូតគាមអនាម័យ និងសមាសភាពចង្រៃបង្កគ្រោះថ្នាក់ពីតំបន់មួយទៅតំបន់មួយទៀតទូទាំងប្រទេស ព្រមទាំងការនាំចេញនាំចូលឆ្លងកាត់ប្រទេ​សកម្ពុជា តាមគ្រប់មធ្យោបាយ ដើម្បីការពារផលិតផលកសិកម្ម និងជីវៈចំរុះ។

លោកស្រីបន្ថែមថា កត្តាទាំងនេះ ទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការធ្វើទំនើបកម្មកសិកម្ម ជាពិសេសការលើកកម្ពស់ ស្តង់ដារអនាម័យ ភូតគាមអនាម័យ អនុលោមភាពបទបញាត្តិបច្ចេកទេស ការអនុវត្ត GAP (Good Agriculture Practice), GMP (Good Manufacturing Practice), ISO, HACCP ជាដើម ឱ្យស្របតាមស្តង់ដារ បទដ្ឋានអន្តរជាតិ ដើម្បីការពារសុខភាព មនុស្ស សត្វ រុក្ខាជាតិ និងអាចធ្វើការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាន។

លោកគី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជាមួយរូបបានឱ្យដឹងថា នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា នឹងប្រទេសជាដៃគូ ចូលជាធរមាននឹងធ្វើឱ្យកម្ពុជាបាត់ចំណូលមួយចំនែកពីពន្ធគយ ពីព្រោះថាក្នុងកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងត្រូវនាំទំនិ​ញចូលដោយដោយមិនមានការបង់ពន្ធ ដូច្នេះបើសិនជាកម្ពុជាមិនទាន់រួចរាល់ ក្នុងការត្រៀមខ្លួនចូលជាធរមាន ឬមិនមានទំនិញ យុទ្ធសាស្ត្រដាក់ចូលក្នុងកិច្ចចរចានឹងធ្វើឱ្យកម្ពុជាត្រូវបាត់បង់ចំណូលច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here