​ធនាគារ​កាណាឌីយ៉ា​ដែលមានអាយុកាល៣០​ឆ្នាំមុន​បានឆ្ពោះទៅមុខដោយរបៀបណា?

ដោយៈជេស៊ីកា

ភ្នំពេញៈ ធនាគារកាណាឌីយ៉ា ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​ ១១ ខែ វិច្ឆិកា ឆ្នាំ ​១៩៩១ ដែលមាន​ឈ្មោះថា Canadia Gold & Trust Corporation Limited នៅក្រោម​ការបណ្តាក់ទុន​រួមគ្នា​ជាមួយ​ប្រជាជន​កម្ពុជា​នៅក្រៅ​ប្រទេស និង​ធនាគារជាតិ​នៃ​កម្ពុជា​។

សកម្មភាព​អាជីវកម្ម​សំខាន់ៗរបស់ធនាគារនេះ គឺ​ផ្អែកលើ​ប្រតិបត្តិ​ការជួញដូរ​មាស និង​​ការផលិត​មាសសន្លឹក​។ នៅ​ថ្ងៃទី ​១៩ ខែ មេសា ឆ្នាំ ​១៩៩៣ ស្ថាប័ន​មួយ​នេះ​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​ “​ធនាគារ កាណាឌីយ៉ា អិ​ល​ធី​ឌី” ហើយ​ក្រោយមក​ប្តូរ​ទៅជា “ធនាគារ កាណាឌីយ៉ា ភីអិលស៊ី”។

នៅ​ថ្ងៃទី ​១៦ ខែ ធ្នូ ឆ្នាំ​ ២០០៣ បាន​ក្លាយជា​ធនាគារពាណិជ្ជ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម និង​ធនាគារជាតិ​នៃ​កម្ពុជា​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកឧកញ៉ាពុង ឃាវសែប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ាបានមានប្រ​សាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា​ ចាប់តាំងពី​ពេលនោះ​មក ធនាគារកាណាឌីយ៉ា បាន​ប្ដេជ្ញាចិត្ត​ចំពោះ​ប្រជាជន​កម្ពុជា​គ្រប់រូប ដើម្បី​ក្លាយជា​ធនាគារ​របស់​ប្រជាជន​។ ធនាគារ​បាន​រក្សា​ការសន្យា​របស់ខ្លួន ជា​ពិសេស​ក្នុងអំឡុងពេល​មាន​ភាពវឹកវរ ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៩៧​។

ខណៈដែល​ធនាគារ​ភាគច្រើន​បាន​បិទទ្វារ ​ក្នុងអំឡុងពេល​មាន​ភាពវឹកវរ​រយៈពេល ​២​ថ្ងៃនោះ ធនាគារកា​ណា​​ឌី​យ៉ា ​នៅតែ​បើក​ដំណើរការ មិន​ត្រឹមតែ​សម្រាប់​អតិថិជន​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​អតិថិជន​ ដែល​មិនមែនជា​អតិថិជន​របស់​ធនាគា​រ​កាណាឌីយ៉ា​ថែមទៀត​ផង ដើម្បី​ដក​ប្រាក់​ពី​មូល​ប្ប​ទា​នប​ត្រ​របស់​ពួកគេ ដោះស្រាយ​ការទូទាត់​ប្រាក់បៀវត្សរ៍​ដល់ក​ម្មក​រ​ រោងចក្រ​កាត់ដេរ​ចំនួន២ ក៏ដូចជា ​បាន​ជួយ​ស្ថានទូត​មួយ​ឱ្យ​ដក​ប្រាក់​តាមរយៈមូល​ប្ប​ទា​នប​ត្រ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ឱ្យ​និស្សិត​ទៅ​បន្ត​ការសិក្សា​របស់​ពួកគេ​នៅ​ប្រទេស​បារាំង​។​

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ធនាគារកាណាឌីយ៉ា​ បាន​បន្ត​ពង្រីក​សេវាកម្ម​របស់ខ្លួន ក្នុងនោះ​ធនាគារ កាណាឌីយ៉ា​ គឺជា​អ្នកចេញ MasterCard ដំបូង​គេ​នៅ​កម្ពុជា ជា​ធនាគារ​ដំបូង​គេ ​ដែល​ដាក់ឱ្យ​ប្រើប្រាស់​ម៉ា​ស៊ីន​ដក​ប្រាក់ ATM និង​បានចាប់ផ្តើម​វិស័យ​ធនាគារឯកជន ​ដើម្បី​បម្រើ​អតិថិជន​ដែលមាន​ទ្រព្យសម្បត្តិ​ដុល​ខ្ពស់​។ ព្រឹត្តិការណ៍​ដ៏​អស្ទារ្យ​ទាំងនេះ គឺជា​កត្តា​ជំរុញ​ដល់​កំណើន​របស់​ធនាគា​រ កាណាឌីយ៉ា ដើម្បី​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here