អ្នកឧកញ៉ាពុង ឃាវសែៈវិស័យ​ធនាគារ​នៅ​កម្ពុជា​បាននិងកំពុង​វិ​វ​ឌ្ឍ​ល្អប្រសើរ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ អ្នកឧកញ៉ាពុង ឃាវសែប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ាបានមានប្រសាសន៍ថា វិស័យធនាគារកំពុងមានការ​រីកចម្រើន​ជា​លំដាប់ ​ក្នុង​រយៈពេល​៣​ទសវត្សរ៍​កន្លងមក​នេះ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហនេះថា បច្ចុប្បន្ន​មាន​ធនា​​គារ​ពាណិជ្ជ​ចំនួន៥៦ ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ចំនួន​នេះ​ គឺ​បង្ហាញ​យ៉ាងច្បាស់​នូវ​ទំនុកចិត្ត​របស់ វិនិយោគិន និង​សាធារណជន​ចំពោះ​ប្រទេស​កម្ពុជា និង​វិស័យ​ធនាគារ​។

លោក​បន្តថា ត្រឹមតែ​រយៈពេល​៣០​ឆ្នាំ​ប៉ុណ្ណោះ វិស័យនេះ​បាន​វិ​វ​ឌ្ឍ​ពី​ចំណុចសូន្យ ទៅរក​ភាពរុងរឿង​ដូច​ពេលបច្ចុប្បន្ន​។ ចាប់តាំងពី​ការបង្កើត​គ្រឹះស្ថាន​ហិ​រ​ញ្ញ​វត្ថុ​ ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា រហូតដល់​វិស័យ​ធនាគារ ​ដែល​កំពុង​រីក​ចម្រើន​ដូច​ពេលបច្ចុប្បន្ន ​គឺមាន​បុគ្គលិក ធនាគារិក​អាជីព និង​អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ​យ៉ាងច្រើន ដែល​អាច​ប្រៀបធៀប​នឹង​ប្រទេ​ស​អភិវឌ្ឍន៍​នានា ខណៈ​ប្រទេស​កម្ពុជា និង​វិស័យ​ធនាគារ​របស់ខ្លួន ពិតជា​បានធ្វើ​​ដំណើរ​លើផ្លូវ​ដ៏​វែងឆ្ងាយ​។

លោកបន្តថា “ខ្ញុំ​សូម​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បង្កើត និង​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ​ក្នុងប្រទេស ក៏ដូចជា​បាន​បើក​គោលនយោបាយ​សេដ្ឋកិច្ច ​រយៈពេល​ ៣០ឆ្នាំកន្លងមកនេះ​”។

លោកបនន្តថា “ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច ប្រទេស​កម្ពុជា ​បាន​អភិវឌ្ឍ​វត្តមាន​របស់ខ្លួន​ដ៏​រឹងមាំ​នៅលើ​ឆាក​អន្តរជាតិ ដែល​បានធ្វើឱ្យ​ទំនុកចិត្ត​របស់​វិនិយោគិន​និង​រំហូរ​វិនិយោគ​ពី​ក្រៅប្រទេស​កើនឡើង”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here