តើសម្ព័ន្ឋធនាគារ MUFG មានទីតាំងនៅប៉ុន្មានប្រទេសក្នុងពិភពលោក?

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ Mitsubishi UFJ Financial Group, Inc. (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុឈានមុខគេមួយនៅលើពិភពលោក ដែលសម្ព័ន្ឋនេះមានការិយាល័យកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

MUFG មានប្រវត្តិប្រតិបត្តិការជាង៣៦០ឆ្នំាមកហើយ ជាមួយនឹងបណ្តាញការិយាល័យរបស់ខ្លួនប្រមាណ២.៥០០ ទីតាំងនៅទូទាំង៥០ប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ព័ន្ធហិរញ្ញវត្ថុ MUFG មាននិយោជិតសរុបជាង១៧០.០០០នាក់ និងផ្តល់ជូននូវសវាកម្មជាច្រើន រួមមាន សេវាធនាគារពាណិជ្ជ Trust Banking ទីផ្សារមូលប័ត្រ ប័ណ្ណឥណទាន សេវាហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាកម្មជួល។

គោលដៅរបស់ MUFG គឺក្លាយជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំ និងគួរឱ្យទុកចិត្តបំផុតលំដា​ប់ពិភពលោក តាមរយៈការសហការគ្នាយ៉ាងជិតស្និទ្ធ រវាងក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ខ្លួន និងមានភាពបត់បែនខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុ របស់អតិថិជនក៏ដូចជាបម្រើ និងជំរុញភាពរីកចម្រើនប្រកបដោយចីរភាព សម្រាប់ពិភពលោកទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here