តើក្រុងព្រះសីហនុបានត្រៀមខ្លួនបែបណាដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិនៅចុងខែវិច្ឆិកានេះ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ ជាតំបន់សំខាន់ទាំងបីដែលត្រូវបើកទ្វារ ស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិមុនគេ។ តើខេត្តព្រះសីហនុបានត្រៀមខ្លួនដូចម្តេច ដើម្បីចាប់យកឱកាសមាសនេះ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមកាលពីព្រលប់ថ្ងៃទី៤ វិច្ឆិកានេះថា ដើម្បីទទួលទេសចរណ៍វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលនឹងបើកដំណើរការនីថ្ងៃទី៣០ វិច្ឆិកាខាងមុខនេះ រដ្ឋបាលខេត្តបានផ្តោតលើការគ្រប់គ្រង នូវការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ឋ​ភាព។ យើងធ្វើការត្រួតពិនិត្យ តាមដាននិងដាក់ឲ្យអនុវត្តន៍នូវស្តង់ដាSOP របស់ក្រសួងទេសចរណ៍។

លោកបន្តថា “យើងនឹងជម្រុញយុទ្ឋនាការទីក្រុងស្អាត ដើម្បីលើកកំពស់បរិស្ថាន សោភ័ណភាព តាមរយៈការយកចិត្តទុកដាក់គ្រប់គ្រងកាកសំណល់រ៉ឹង រាវ ហេដ្ឋារចនាសម្ព័ន្ឋ បន្ទប់ទឹកសាធារណៈ និងកិច្ចការជាច្រើនទៀត”។ លោកបន្តថា “ជាមួយគ្នានឹងការលើកកំពស់សោភ័ណភាពឆ្នេរ រដ្ឋបាលខេត្តនឹងពង្រឹងសុវត្ថិភាពសាធារណៈ និងជម្រុញការផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឃាង ភារម្យបានបន្តថា ជាមួយគ្នានេះ ខេត្តព្រះសីហនុបាននិងកំពុងជម្រុញ​ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងបានចាក់ជូនកុមារអាយុ៥ឆ្នាំ ហើយវិសាលភាពនៃការចាក់វ៉ាក់សាំង បានគ្របដណ្តប់ជាង៩០ភាគរយ។ អាជីវករ និងអ្នកផ្តល់សេវាកម្មត្រូវ​អនុវត្តន៍៍ ឲ្យបានដាច់ខាតនូវសុវត្ថិភាពទេសចរណ៍ និងតាមវិធានការណ៍បីកុំ បីការពាររបស់ក្រសួងសុខាភិបាល ព្រមទាំងត្រូវចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស ដើម្បីទទួលទេស​ចរណ៍ផង និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ផង។

លោកបន្តថា “ភ្ញៀវទេសចរណ៍ពិភពលោកមកច្រើនប៉ុណ្ណាក៏ដោយ យើងត្រៀមស្វាគមន៍ និងមានសង្ឃឹមឲ្យតែលោកអញ្ជើញមក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here