ដោយៈគង់ សិរីម៉ាលីនណា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងឲ្យដឹងថា កម្ពុជាសល់ទឹកប្រាក់៣៧ពាន់លានដុល្លារ នៅតាមធនាគារនានានៅកម្ពុជា ដែលមិនទាន់មានអ្នកខ្ចីយកទៅប្រើប្រាស់។
សម្តេចបានថ្លែងបែបនេះ ក្នុងពិធីបិទយុទ្ឋនាការចាក់វ៉ាក់សសាំងដូសទី១ កាលពីថ្ងៃទី១ វិច្ឆិកាកន្លងមកថា ប្រជាជនកម្ពុជាមានសល់សាច់ប្រាក់ច្រើន នៅតាមធនាគារ ដោយពួកគេបានផ្លាស់ប្តូរឥរិយាបទ ពីការយកប្រាក់ទៅផ្ញើរនៅក្រៅប្រទេស យកមកទុកនៅក្នុងធនាគារក្នុងស្រុកវិញ។
សម្តេចបន្តថា “ដោយសារមានទំហំសាច់ប្រាក់ច្រើន បានធ្វើឲ្យវិស័យសំណង់នៅតែបន្តសាងសង់ និងលក់ដាច់ ដោយសារប្រជាជនទិញទុកយកចំណេញ នៅពេលវាឡើងថ្លែ”។ សម្តេចបន្ថែមថា “មួយវិញទៀតប្រជាជនមួយចំនួន ដែលមានកូនច្រើន ពួកគេបានទិញអចលនទ្រព្យឬផ្ទះទុកសំរាប់កូនរបស់ពួកគេ”៕