កម្ពុជាចាប់ផ្តើមអនុវត្តប្រព័ន្ធទូទាត់សាច់ប្រាក់ឌីជីថលលើកដំបូងរបស់ពិភពលោក

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ នៅកម្ពុជា ៧៨ ភាគរយនៃប្រជាជនរបស់ខ្លួនមិនមានគណនីធនាគារទេ តែជាងពាក់កណ្តាលជាម្ចាស់ស្មាតហ្វូន។ ប្រាក់រៀល ដែលជារូបិយប័ណ្ណដើម មានស្ថេរភាពអស់រយៈពេល ២០ ឆ្នាំហើយ ប៉ុន្តែទោះជាយ៉ាងណា ប្រជាជនភាគច្រើននៅក្នុងប្រទេសប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។

ចាប់តាំងពីបេសកកម្មដ៏សំខាន់របស់អង្គការសហប្រជាជាតិនៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០ ការចំណាយចាប់ពីកាហ្វេមួយកែវទៅឡានត្រូវបានប្រើប្រាស់ដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ និងមានបញ្ហាជាច្រើនទៀត ធនាគារជាតិនៃកម្ពុជា (NBC) បានសហការជាមួយក្រុមហ៊ុន Soramitsu អ្នកជំនាញខាងអភិវឌ្ឍន៍បច្ចេកវិទ្យា blockchain មានមូលដ្ឋាននៅទីក្រុងតូក្យូ ដើម្បីធ្វើទំនើបកម្មការទូទាត់ប្រាក់លក់រាយ ដោយមានជំនួយពីគម្រោង Hyperledger Iroha ។

លោក Edil Corneille អ្នកវិភាគទីផ្សាររបស់ក្រុមហ៊ុន IBS Intelligence បានឱ្យដឹងថា NBC បានកំណត់ថា តើប្រព័ន្ធទូទាត់ឌីជីថលនេះ អាចគ្រប់គ្រងប្រតិបត្តិការបានលឿន និងចំណាយតិចជាងប្រព័ន្ធដែលមានស្រាប់។ លើសពីនេះទៅទៀតតើវាអាចជំរុញឱ្យការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយដែរ ឬទេ? ហើយតើប្រព័ន្ធនេះ អាចដំណើរការជាកម្មវិធីទូរស័ព្ទដែលពលរដ្ឋណាមួយដែលមានស្មាតហ្វូនអាចប្រើដើម្បីទិញ ឬផ្ទេរប្រាក់ទៅគ្រួសារ ឬមិត្តភក្តិបានដែរឬទេ?

គម្រោងនេះ ដែលមានឈ្មោះថាបាគង គឺជាជំហានដំបូងដែលបង្កើតរូបិយប័ណ្ណឌីជីថលដែលគាំទ្រដោយច្បាប់។ គម្រោងបាគង ត្រូវបានចាត់ទុកថាជាប្រព័ន្ធទូទាត់ការលក់រាយដំបូងបំផុតនៅលើពិភពលោកដោយប្រើបច្ចេកវិទ្យា blockchain។ បុគ្គលម្នាក់ៗ អាចផ្ទេរប្រាក់ និងទិញពីឈ្មួញដោយប្រើកម្មវិធីស្មាតហ្វូនធម្មតា។ ពាណិជ្ជករទទួលបានប្រព័ន្ធទូទាត់ប្រាក់លឿនរហ័ស និងសុវត្ថិភាព។ ហើយធនាគារ អាចធ្វើការផ្ទេរប្រាក់អន្តរធនាគារដោយចំណាយតិច។

លោកបានបន្តថា បញ្ហាជាមួយរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDC) គឺថាទ្រព្យថ្មីនេះ អាចបង្ខូចទ្រង់ទ្រាយគោលនយោបាយរូបិយវត្ថុរបស់ប្រទេស និងប៉ះពាល់ដល់អត្រាប្តូរប្រាក់របស់ខ្លួន។ ដើម្បីប្រុងប្រយ័ត្ន NBC ចង់បង្កើតនិមិត្តសញ្ញាឌីជីថលដែលគាំទ្រដោយរូបិយប័ណ្ណស្របច្បាប់ ដែលត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅក្នុងឃ្លាំងរបស់ខ្លួន។ វេទិកាទូទាត់ប្រាក់ថ្មីនេះ នឹងក្លាយជាមធ្យោបាយមួយដើម្បីផ្លាស់ទីជុំវិញសាច់ប្រាក់ឌីជីថល ខណៈពេលដែលរក្សាបាននូវភាពគួរឱ្យទុកចិត្ត និងសុវត្ថិភាពរបស់ធនាគារកណ្តាល៕ IBS Intelligence

LEAVE A REPLY

Please enter your comment!
Please enter your name here