ធនាគារជាតិថៃព្យាករណ៍ពី GDP របស់ខ្លួននឹងកើនឡើងក្នុងអត្រា៥,៧ភាគរយនៅឆ្នាំ២០២២

ដោយៈ សុផារី

ប្រទេសថៃៈ ធនាគារជាតិថៃបានព្យាករណ៍ថា អត្រាកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ២០២២ នឹងមានចំនួន៣,៩ភាគរយនៅឆ្នាំ២០២២ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Chayawadee Chai-Anant នាយកជាន់ខ្ពស់របស់នាយកដ្ឋានសេដ្ឋកិច្ច និងគោលនយោបាយរបស់ធនាគារជាតិថៃ បាននិយាយថា ធនាគារជាតិប្រទេសថៃវាយតម្លៃថាសេដ្ឋកិច្ចថៃ នឹងស្ទុះងើបឡើងវិញបន្តិចម្តងៗ បន្ទាប់ពីធ្លាក់ចុះនៅត្រីមាសទី ៣ ឆ្នាំនេះ។

ស្របពេលនេះ ធនាគារជាតិថៃកំពុងអភិវឌ្ឍប្រព័ន្ធអេកូហិរញ្ញវត្ថុ របស់ប្រទេស ដោយធ្វើឱ្យមានតុល្យភាពស្ថិរភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីផ្លាស់ប្តូរវិស័យហិរញ្ញវត្ថុទៅជាឌីជីថល ដែលកន្លងមក ធនាគារជាតិប្រទេសថៃ បានយកចិត្តទុកដាក់ជាចម្បង លើការរក្សាស្ថិរភាពហិរញ្ញវត្ថុ ដើម្បីបង្កើតមូលដ្ឋានរឹងមាំ សម្រាប់វិស័យហិរញ្ញវត្ថុក្នុងស្រុកតែប៉ុណ្ណោះ។

លោក Sethaput Suthiwartnarueput ទេសាភិបាលបានថ្លែងនៅឯពិព័រណ៍ Bangkok FinTech Fair 2021 ថា ក្នុងនាមជានិយ័តករមួយ ធនាគារជាតិថៃត្រូវការគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុ ដើម្បីបង្កើតសេវាកម្ម និងផលិតផលហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតថ្មី ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន និងអាជីវកម្មឱ្យកាន់តែប្រសើរឡើងស្របតាមយុគសម័យឌីជីថល។

លោក Sethaput Suthiwartnarueput បានបន្តថា ការអភិវឌ្ឍធនាគារឌីជីថល ក៏នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអាជីវកម្ម អាចទទួលបានសេវាកម្មហិរញ្ញវត្ថុ កាន់តែងាយស្រួល និងគាំទ្រដល់ការពង្រីកសេដ្ឋកិច្ចក្នុងរយៈពេលវែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here