អត្រាអ្នកគ្មានការងារធ្វើក្នុងវិស័យទេសចរណ៍ថៃកើនឡើងដល់៣,០៥លាននាក់

ដោយៈសុផារី

ប្រទេសថៃៈ ផលប៉ះពាល់ពីកូវីដ១៩ ដែលបានអូសបន្លាយ និងកូវីដ១៩ រលកចុងក្រោយនេះ បានធ្វើឱ្យអត្រាគ្មានការងារធ្វើ ក្នុងវិស័យទេសចរណ៍កើនឡើងដល់ ៧១% ឬស្មើនឹង៣,០៥ លាននាក់នៅត្រីមាសទី៣ឆ្នាំនេះ ក្នុងចំណោមសរុប៤,៣លាននាក់ មុនពេលផ្ទុះឡើង។ នេះបើយោងតាមរបាយការណ៍ក្រុមប្រឹក្សាទេសចរណ៍ថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខណៈដែលប្រទេសថៃនៅតែបន្តបើកប្រទេស អនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសដែលបានចាក់វ់ាក់សាំងរួចរាល់ ចូលមកកាន់ប្រទេស ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចជាតិ វិស័យសណ្ឋាគារកំពុងចាប់ផ្តើមមានក្តីសង្ឃឹម លើការត្រលប់មកវិញនៃវិស័យទេ​សចរណ៍ ជាពិសេសនៅទីក្រុងបាងកក។

លោក Garth Simmons នាយកប្រតិបត្តិក្រុមហ៊ុន Accor សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ជប៉ុន និងកូរ៉េខាងត្បូងបាននិយាយថា “ប្រទេសថៃកាន់តែឆាប់បើកដំណើរការឡើងវិញ នោះសេដ្ឋកិច្ចថៃក៏នឹងឆាប់ងើបឡើងវិញផងដែរ ហើយប្រជាជនអាចបន្តការរស់នៅរបស់ពួកគេឡើងវិញ ព្រោះវិស័យទេសចរណ៍ គឺជាខ្សែជីវិតរបស់ប្រជាជនជាច្រើននៅក្នុងប្រទេស”។

លោកបន្តថា “ការបើកដំណើរការឡើងវិញរបស់ថៃ គឺជាជោគជ័យខាងសេដ្ឋកិច្ចភ្លាមៗឬអត់ អាស្រ័យលើវិធានការដែលរដ្ឋកំណត់សម្រាប់ទីក្រុងបាងកក”។

លោក Wallapa Traisorat នាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន Asset World Corp (AWC) បាននិយាយថា ”ប្រសិនបើទីក្រុងបាងកក អាចបើកឡើងវិញសម្រាប់ការធ្វើដំណើរដោយគ្មានចត្តាឡីស័កនោះទេ នោះនឹងមានការធ្វើដំណើរច្រើនឡើងខ្លាំង ដែ​លជួយឱ្យសេដ្ឋកិច្ចមានដំណើរការឡើងវិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here