ការសិក្សាៈ Biz Start Up ចំនួន៥៨ភាគរយបានរងបរាជ័យ ដោយសារកត្តាសំខាន់មួយចំនួន

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ការសម្រេចចិត្តចាប់ផ្តើមមុខជំនួញដំបូង ជារឿងអបអរសាទរមួយសំរាប់ចិត្តក្លាហានរបស់អ្នក ប៉ុន្តែអ្នកចាប់ផ្តើមជំនួញច្រើនជាង៥០ភាគរយ បានរងភាពបរាជ័យ ដោយសារកត្តាមួយចំនួន។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុនអន្តរជាតិមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាពបរាជ័យរបស់អ្នកទើបចាប់ផ្តើមមួយចំនួន ដែលអ្នកចាប់ផ្តើមមុខជំនួញដទៃទៀតគួរសិក្សារួមមានដូចជា
ការមិនចេះគ្រប់គ្រង​ហិរញ្ញវត្ថុ

ហិរញ្ញវត្ថុជាស្នូលរបស់ក្រុមហ៊ុន ហេតុនេះបើសិនជាអ្នមិនចេះគ្រប់គ្រង ការចាយវាយបានច្បាស់លាស់ និងត្រឹមត្រូវទេ អ្នកនឹងប្រឈមមុខបរាជ័យ បើទោះបីជាឧបមាថា អ្នកមានអ្នកមានជំហរផ្តល់់ទុននៅពីក្រោយក្តី។

អ្នកត្រុវចងចាំថា គ្មានអ្នកវិនិយោគណាម្នាក់ ទោះបីមានលុយរាប់ពាន់លានដុល្លារក្តី ក៏ពួកគេមិនអាចចំណាយលុយ លើការខាតបង់របស់អ្នក លើសរយៈពេលពីរឆ្នាំនោះឡើយ។

ការមិនទាន់មានជំនាញជាក់លាក់
ការចាប់ផ្តើមុខជំនួញ ជាភាពក្លាហានមួយ ប៉ុន្តែវាមិនមែនជារឿងគួរឲ្យអបអរសា​ទរនោះទេ បើសិនជាអ្នមិនទាន់មានជំនាញជាក់លាក់ ច្បាស់លាស់ និងមិនទាន់បានរៀបចំខ្លួនរួចរាល់លើបញ្ហាប្រឈមនានា។

ហេតុនេះការស្គាល់ខ្លួនឯងជាអ្នកណា មានបំណងធ្វើអ្វី ហេតុអ្វីធ្វើការងារនោះ និងមានគោលដៅបែបណាមានសារៈសំខាន់ណាស់។ អ្នកត្រូវតែរកចម្លើយនោះឲ្យឃើញ ដើម្បីអ្នកដឹងថា ផ្លូវដែលអ្នកដើរទៅមុខត្រឹមត្រូវឬអត់ និងដល់គោលដៅដែរឬទេ។

ការបាក់ទឹកចិត្តលឿន
គ្មានមនុស្សណា មិនចេះបាក់ទឹកចិត្តក្នុងជីវិតនោះទេ អ្នកណានិយាយថាមិនធ្លាប់ ជាការកុហក ប៉ុន្តែអ្នកមិនត្រូវងាយបាក់ទឹកចិត្តនោះទេ ព្រោះពេលអ្នកចាប់ផ្តើមមុខជំនួញត្រូវធ្វើឲ្យប្រាកដថា អ្នកហ៊ានប្រឈមមុខនឹងការធ្វើការលើសពី៨ម៉ោងក្នុងមួយថ្ងៃ អ្នកត្រួវប្រឈមមុខនឹងគួរប្រកួតប្រជែងកាន់តែច្រើន អ្នកត្រូវចំណាយពេលច្រើនលើការធ្វើកិច្ចការនានា ទាក់ទងនឹងការលក់ខ្លួនឯង ការប្រឈមមុខដោះស្រាយបញ្ហាផ្សេងៗ។

បញ្ហាជាច្រើននឹងរត់មករកអ្នក ទាំងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ គ្រប់​គ្រងលើសេវាកម្ម ប្រព័ន្ឋបច្ចេកវិទ្យាជាដើម។

ការចងបណ្តាញ​ក្នុងពិភពជំនួញនៅមានកម្រិត
អ្នកអាចមានសមត្ថភាពច្រើន ឬជំនាញច្រើនលើការងារដែលអ្នកធ្វើ ប៉ុន្តែបើសង្គមខាងក្រៅអ្នកនៅខ្វះចន្លោះលើបណ្តាញមិត្តភ័ក្ត បណ្តាញក្រុមការងារជំនួញ អ្នកអាចមិនទទួលបានជោគជ័យផងដែរ ព្រោះក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ទោះបីជាអ្នកមានជំនា​ញខាងបច្ចេកវិទ្យាក៏ដោយ ក៏អ្នកមិនជោគជ័យដែរ បើសិនជាជំនាញទន់របស់អ្នកមិនបានយកមកប្រើប្រាស់ ឬមិនចេះប្រើប្រាស់។

ការទំនាក់ទំនងល្អនៅសង្គមខាងក្រៅ ការទំនាក់ទំនងបណ្តាញមិត្តភ័ក្តច្រើន និងធ្វើបានល្អ នឹងជួយលើកិច្ចការជំនួញរបស់អ្នកបានច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here