ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ស្របពេលឱកាសឈប់សំរាក នាពិធីបុណ្យភ្ជុំបិណ្ឌមកដល់នាថ្ងៃស្អែកនេះ ក្រសួងទេសចរណ៍បានណែនាំសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹកពីការអនុវត្តន៍ និងប្រកាន់ខ្ជាប់នូវវិធានការណ៍ការពារជំងឺកូវីដ១៩។
យោងតាមសេចក្តីណែនាំ ដែលបានបង្ហាញលើគេហទំព័ររបស់ក្រសួងផ្លូវការរបស់ក្រសួងទេសចរណ៍នាថ្ងៃទី៤ តុលានេះបានឲ្យដឹងថា ក្នុងឱកាសបុណភ្ជុំបិណ្ឌប្រពៃណីជាតិ នាពេលខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រសួងទេសចរណ៍សូមធ្វើការណែនាំម្ចាស់អាជីវកម្ម សេវាកម្មមធ្យោបាយដឹកជញ្ជូនទេសចរណ៏ផ្លូវទឹក ចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឱ្យបានត្រឹមត្រូវនិងសូមភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលធ្វើដំណើរកម្សាន្ត តាមគោលដៅទេសចរណ៍ ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» និងចូលរួមជ្រើសរើស និងប្រើប្រាស់សេវាកម្មមធ្យោបាយដឹកជញ្ជូនទេសចរណ៏ផ្លូវទឹកណា ដែលមានបញ្ជាក់ពីវិធានសុវត្ថិភាពទេសចរណ៍៕







