ការលក់ប័ណ្ណធានារ៉ាប់រងរបស់ហ្វតតេធ្លាក់ចុះ ខណៈកើនសំណងកើនឡើង

ដោយលក្ខិណា

ភ្នំពេញៈ ផលប៉ះពាល់ដោយសារតែកូវីដ១៩ បានបន្តជះឥទ្ធិពលដល់វិស័យហិរញ្ញវត្ថុមួយចំនួន ក្នុងនោះវិស័យធានារ៉ាប់រងក៏ចាប់ផ្ដើមរងផលប៉ះពាល់ផងដែរពីវិបត្តិនេះដែរ។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំក្រុមហ៊ុនធានារ៉ាប់រងធំមួយនៅកម្ពុជា ហ្វតតេបានបញ្ជាក់ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងរយៈពេលកន្លះឆ្នាំនៃឆ្នា២០២០នេះ បុព្វលាភធានារ៉ាប់មិនមានកំនើន​នោះទេ ក៏ប៉ុន្តែប្រាក់សំណងមានកំណើនជាងឆ្នាំមុន ដែលធ្វើអោយក្រុមហ៊ុនកំពុងរៀប​ចំផែនការនិងយុទ្ធសាស្ត្រជាថ្មីសម្រាប់អាជីវកម្ម ។

លោកយក់ ចំរើនឬទ្ធិ នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងហ្វតតេបានមានប្រសា​សន៍ថា ផលប៉ះពាល់នៃសេដ្ឋកិច្ចបណ្ដាលមកពីជំងឺកូវីដ១៩ គឺជាការប៉ះពាល់សាកល ដូច្នេះប្រទេសណាក៏ដូចគ្នាដែរ និងទៅលើវិស័យជាច្រើន ដែលគាំទ្រសេដ្ឋកិច្ចជាក់ស្ដែងទៅលើវិស័យធានារ៉ាប់រងនៅកម្ពុជាក៏បាន និងកំពុងរងផលប៉ះពាល់បណ្ដើរៗហើយផងដែរ ក្នុងនោះការលក់ធានារ៉ាប់រងមិនមានការកើនឡើងនោះទេ រយៈពេលប៉ុន្មានខែចុងក្រោយនេះ តែផ្ទុយទៅវិញប្រាក់សំណងទៅអតិថិជនវិញបែរជាកើនឡើង ។

លោកបន្តថា “សម្រាប់ក្រុមហ៊ុនហ្វតតេ ការលក់ប័ណ្ណធានារ៉ាប់រង មានផលិតផល

ខ្លះកើនឡើង ផលិតផលខ្លះធ្លាក់ចុះ”។ លោកបន្តថា “ផលិតផលដែលកើនឡើងខ្លាំងនៅក្នុងដំណាក់កាលនៃរាលដាលជាសកលជំងឺកូវីដ១៩ មានផលិតផលធានារ៉ាប់រងសុខភាព ហើយសម្រាប់ផលិតផលដែលបាត់បង់អតិថិជននោះ មានដូចជាការដឹកជញ្ជូន ធា​នា​រ៉ាប់រងទៅលើការសាងសង់ និងធានារ៉ាប់រងទៅលើការធ្វើដំណើរ (ទេសចរណ៍ ) ដែលការធានារ៉ាប់នេះស្ទើរតែធ្លាក់មកនៅចំណុចសូន្យតែម្ដង”។

នៅរយៈពេលប៉ុន្មានខែដើមឆ្នាំដំបូងៗ ក្នុងពេលកូវីដ១៩ចាប់ផ្ដើមរកឃើញជាបន្តបន្ទាប់នៅកម្ពុជា ការលក់ធានារ៉ាប់រងទៅលើសំណង និងការសាងសង់នានាគឺនៅមានកំណើនតិចតួច និងមានការទិញពីសំណាក់វិនិយោគជាហូរហែរ ព្រោះវាជាគម្រោងផែន​ការរបស់គេតាំងពីចុងឆ្នាំ ២០១៩ តែរហូតដល់អំឡុងខែឧសភា និងខែមិថុនា ហាក់ដូចជាអត់មានកំណើន ហើយក៏បានបង្ហាញពីឥទ្ធិពលនៃកូវីដ១៩ មកលើធានារ៉ាប់រងផងដែរ ហើយវានឹងបន្តជះឥទ្ធិពលថែមទៀត នៅក្នុងរយៈពេល៦ខែចុងក្រោយ ។

លោកយក់ ចំរើនរិទ្ឋបានបន្តថា“បុព្វលាភរ៉ាបរងសម្រាប់ឆ្នាំ ២០២០នេះ ព្យាករណ៍ថាអាចនឹងទាបជាងបុព្វលាភរ៉ាប់រងកាលពីឆ្នាំ២០១៩កន្លងទៅប៉ុន្តែប្រាក់សំណងក៏ព្យាករណ៍ថានឹងឡើងជាឆ្នាំមុនផងដែរ ជាពិសេសទៅលើសុខភាព”។

គិតមកដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៤១នាក់ ក្នុងនោះអ្នកជាសះស្បើយនិងត្រលប់ទៅផ្ទះវិញ មានចំនួន១៣១នាក់ និងកំពុងសម្រាកព្យាបាលចំនួន១០នាក់នៅក្នុងមន្ទីរពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here