ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ជាលើកដំបូងហើយ ដែលអភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានដឹកនាំមន្រ្តីពាក់ព័ន្ឋ និងសិស្ស និស្សិតចុះសិក្សាស្វែងយល់ពីធនធានធម្មជាតិ ដែលជាសក្តានុពលនៃឧទ្យានជាតិកែប។
ក្រុងកែប ខេត្តកែបជាក្រុងតែមួយគត់នៅកម្ពុជា ដែលមានឧទ្យានជាតិកណ្តាលក្រុង ដែលព័ន្ឋជុំវិញដោយជ្រលងភ្នំ និងសមុទ្រដ៏ល្ហល្ហេវ។
ក្រុងកែបធ្លាប់ទទួលបានពានរង្វាន់ស្អាតកម្រិតអាស៊ាន ដោយសារខេត្តនេះមានដីស្អាត ទឹកស្អាត និងខ្យល់ស្អាត។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ថា ខេត្តកែបជា ខេត្តមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏ល្អឯក ដែលពេលយើងចូលទៅដល់ទីក្រុងនេះ ហាក់មានអារម្មណ៍ដក់ជាប់ជាមួយសម្រស់ធម្មជាតិ និងខ្យល់អាកាសត្រជាក់ស្រឹប។
លោកស្រីបន្តថា “ពេលទៅដល់ក្រុងកែប យើងមានអារម្មណ៍ស្រស់ស្រាយ ចង់សំរាកលំហែរ មិនចង់ត្រលប់មកកាន់ភ្នំពេញវិញនោះទេ”។
រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បានបញ្ចេញផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តនេះរូចហើយ ដោយគ្រោងប្រែក្លាយខេត្តនេះជាតំបន់លំហែរកាយកម្រិតខ្ពស់ ដែលមិនអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាស ដែលបញ្ចេញផ្សែងពុលបំពុលបរិស្ថាននោះទេ៕