អគ្គនាយកដ្ឋានពន្ធដារប្រកាសពន្យារពេលដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំខែកក្កដា

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារបានប្រកាសពន្យារពេលដាក់លិខិតប្រកាសនិងបង់ពន្ធប្រចាំខែកក្កដា ឆ្នាំ ២០២ រហូតដល់ថ្ងៃទី២៨ ខែសីហា២០២០ និងពេលដល់ថ្ងៃទី៣០ ខែសីហា ២០២០ សម្រាប់អ្នកជាប់ពន្ធដែលដាក់លិខិតប្រកាសពន្ធតាប្រព័ន្ធអនឡាញ ។

ការពន្យាពេលនេះ ដោយសារតែ រដ្ឋាភិបាលបានប្រកាសសងថ្ងៃឈប់សម្រាកដល់កម្មករនិយោជិត ពីថ្ងៃទី១៧ ថ្ងៃទី២១ ខែសីហាឆ្នាំ២០២០នេះ។ នេះបើតាមយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសេចក្តីជូនដំណឹងនោះបានបន្តថា អ្នកជាប់ពន្ធអាចបន្តអនុវត្តនីតិវិធីស្កែននិងបញ្ជូនលិខិតប្រកាសពន្ធប្រចាំខែតាមសេវាកម្មអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលអ្នកជាប់ពន្ធអាចធ្វើការបញ្ជូនលិខិតប្រកាសពន្ធដោយគ្រាន់តែស្កែនលិខិតប្រកាសពន្ធនិងឯកសារពាក់ព័ន្ធផ្សេងៗហើយបញ្ជូនឯកសារបានស្កែនមកកាន់អគ្គនាយកដ្ឋានពន្ធដារតែម្ដងដោយប្រើប្រាស់ប្រព័ន្ធអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ថដារ កាលពីពេលថ្មីៗនេះ ក្នុងខែកក្កដា ២០២០កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធចំណូលពន្ធបានប្រមាណ១៩៤លានដុល្លារអាមេរិក ហើយបើធៀបនឹងខែកក្កដា ២០១៩កន្លងទៅឃើញថាមានការបាត់ចំណូលចំនួនជាង១៦លានដុល្លារឬស្មើនឹងប្រមាណ៧,៧១ភាគរយខណៈរយៈពេល៧ខែដើមឆ្នាំនេះអគ្គនាយកដ្ឋានពន្ធដាប្រមូលចំណូលបានប្រមាណជាង១.៨៧៧លានដុល្លារអាមេរិកបើធៀបនឹងរយៈពេល៧ខែឆ្នាំមុនកើនឡើងប្រមាណ៩,៦ភាគរយ ។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ក្នុងរយៈពេលខែឆ្នាំ ២០២០នេះ ចំណូលពីប្រភេទពន្ធ២ នៅរក្សាកំណើនបានល្អ ក្នុងនោះអាករតម្លៃបន្ថែមកើនឡើង៣,១៧ភាគរយ និងពន្ធលើប្រាក់ចំណូលកើនឡើង២២,៧១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here