ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ការវិនិយោគលើភាគហ៊ុនជាមួយក្រុមហ៊ុនមួយស្តង់ដា ដែលអាចមានចំណូលសាច់ប្រាក់ និងប្រាក់ចំណេញសមស្រប ពិតជាការវិនិយោគដ៏ល្អ ។
ផលប្រយោជន៍បីយ៉ាង ដែលលើកយកមកបង្ហាញនាពេលនេះរួមមានដូចជា៖
ការអនុគ្រោះពន្ធ
មិនមានពន្ធកាត់ទុកសម្រាប់ វិនិយោគិនជនជាតិខ្មែរ ឬជនបរទេសដែលជានិវាសនជន។ចំណែកឯជនបរទេស ដែលជាអនិវាសនជន ត្រូវកាត់បន្ថយអត្រាពន្ធកាត់ទុកចំនួន 50%។
ប្រភពនៃប្រាក់ចំណូល
រាល់ភាគហ៊ុននីមួយៗ ផ្ដល់ឲ្យវិនិយោគិន នូវប្រាក់ចំណូលជាទម្រង់ភាគលាភដែលត្រូវផ្ដល់ដោយក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុនមួយ។
តម្លៃសមរម្យ
ភាគហ៊ុនអាចត្រូវបានជួញដូរ ក្នុងបរិមាណតូចហើយ ដែលមានតម្លៃសមរម្យសម្រាប់វិនិយោគិនគ្រប់រូប។ វិនិយោគិនក៏អាចលក់ភាគហ៊ុនរបស់ពួកគេ នៅក្នុងទីផ្សារមូលបត្រ ហើយទទួលបានប្រាក់វិញយ៉ាងឆាប់រហ័ស៕