CBC សហការជាមួយ CMA រៀបចំសិក្ខាសាលាផ្តោតលើការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ

ដោយៈសុធា

ភ្នំពេញៈ ស្ថាប័ន CBC សហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)បានរៀបចំសិក្ខាសាលាស្តីពី ការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ អំឡុងវិបត្តិកូវីដ១៩។

លោកជំទាវជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាកាលពីថ្ងៃទី២០ខែ កញ្ញាឆ្នាំ ២០២១ ដោយបានសង្កត់ធ្ងន់ទៅលើតួនាទី ដ៏ចំបងរបស់ការវិភាគទិន្នន័យទំនើប និងការធ្វើសេចក្តីសម្រេចចិត្តផ្អែកលើទិន្នន័យ ដើម្បីជំរុញប្រសិទ្ធភាព នៃការវាយតម្លៃហានិភ័យ និងការសម្រេចចិត្តឥណទាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនស៊ីប៊ីស៊ី ដោយលោកបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃប្រព័ន្ធអេកូឡូស៊ីរបស់ស៊ីប៊ីស៊ី សំដៅឆ្ពោះទៅរកការផ្តល់លទ្ធភាពដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា សម្រាប់ការធ្វើសេចក្តីសម្រេចចិត្តផ្អែកលើទិន្ន​ន័យ និងការគ្រប់គ្រងហានិភ័យឥណទាន។

អ្នកតំណាងមកពីវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្មពាក់ព័ន្ធជាង២០០ នាក់បានចូលរួម និងទទួលបាននូវចំណេះដឹងដ៏ល្អជាច្រើនពីកិច្ចពិភាក្សានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here