ម៉ាក្រូសេដ្ឋកិច្ចជាអ្វី មានវិសាលភាពបែបណានិងមានការវិវត្តយ៉ាងដូចម្តេច?

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ពាក្យម៉ាក្រូ និងមីក្រូសេដ្ឋកិច្ច ត្រូវបានអ្នកសិក្សាផ្នែកនេះបានយល់ច្បាស់ ប៉ុន្តែអត្ថន័យ ការវិវត្ត និងការគ្របដណ្តប់របស់វាលើសេដ្ឋកិច្ចប្រទេសនិមួយៗ ក៏អាស្រ័យលើសុខភាពមីក្រូសេដ្ឋកិច្ចផងដែរ។

ម៉ាក្រូសេកិច្ច​ (អង់គ្លេស ៖ Macroeconomics)
ជាការសិក្សា ដែលផ្តោតទៅលើ​សេដ្ឋកិច្ចរបស់​ប្រទេសទាំងមូល ខុសពី មីក្រូសេដ្ឋកិច្ចដែលផ្តោតសំខាន់ទៅលើ​​បុគ្គល គ្រួសារ​​​ រឹក្រុមហ៊ុននីមួយៗ។អ្នកម៉ាក្រូសេកិច្ច​គេសិក្សាអំពី ផលទុនជាតិសរុប ​(GDP) អត្រាអ្នកគ្មានការងារធ្វើ (Unemployment rate) ដើម្បីអោយយល់ពីសេដ្ឋកិច្ចជាតិជារួម។ អ្នកម៉ាក្រូសេកិច្ច​បានបង្កើតម៉ូដេល(Model)​​សំរាប់ពន្យល់ពី​អំពីចំណូលជាតិ (National income) ផលិតផល(Output) ការចំណា​យ (Consumption) អត្រាអ្នកគ្មានការងារធ្វើ (Unemployment rate) អតិផរណា(Inflation) ការសន្សំ (Saving) ការវិនិយោគ (Investment) ពាណិជ្ជកម្មអន្តរជាតិ (International Trade) និង ហិរញ្ញវត្ថុអន្តរជាតិ ​(International Finance)។ ​

មីក្រូសេដ្ឋកិច្ច
​ជាសិក្សាសំខាន់ផ្តោតទៅលើសកម្មភាពរបស់បុគ្គល ដូចជាសហគ្រាស (Firms) អ្នកប្រើប្រាស់ (Consumers) និងការសិក្សាអំពីទង្វើ​ពួកគេ​ទាក់ទងក្នុងការកំនត់​តំលៃ ​(Prices) និងចំនួនផលិតផល (Quantities) នៅលើទីផ្សារ (Markets) អ្វីមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម៉ាក្រូសេកិច្ច គឺជាជំនាញ​សិក្សាធំទូលាយទាក់ទងទៅនឹងសេដ្ឋកិច្ច។ គោលបំណងនៃការសិក្សាសំខាន់របស់​ម៉ាក្រូសេកិច្ចមាន២ចំណុចដូចជា ទីមួយ គឺចង់យល់ពីមូលហេតុ(Causes) និង​ផលវិបាក(Consequences) នៃបំរែបំរួលចំណូល​ជាតិក្នុង​រយៈពេលខ្លី (Short-run fluctuations or business cycle)។ ទី២ ចង់យល់អំពីកត្តាដែលកំនត់​ការរីកចំរើនសេដ្ឋកិច្ចជាតិ ​រយៈពេលវែង​(Long-run economic growth)។​

ម៉ូដែលម៉ាក្រូសេកិច្ច ត្រូវបានប្រើដោយ​រដ្ឋាភិបាល និងសហគ្រាសធំៗសំរាប់ជួយក្នុងការវាយតំលៃ​និងដើម្បីអភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច (Economic Policy) និង​​យុទ្ធសាស្ត្រ​ក្រុមហ៊ុន ​(Businese Strategy)។

ការវិវត្តន៍នៃទ្រស្តីបទម៉ាក្រូសេដ្ឋកិច្ច
សៀវភៅដំបូងដែលបានបោះពុម្ភឡើងក្រោមចំណងជើងថា(ម៉ាក្រូសេដ្ឋកិច្ចMacroeconomics) ដោយសេដ្ឋកិច្ចវិទូជនជាតិនរវេ(Norwegian) ឈ្មោះRagnar Frischក្នុងឆ្នាំ១៩៣៣។

ទ្រឹស្តីសេដ្ឋកិច្ចបែបចាស់ និង​ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍(Classical economics and the quantity theory of money) រហូតដល់ដើមសតវត្សន៍ទី២០ ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍គឹជាម៉ូដេលម៉ាក្រូសេកិច្ច ដែលពេញនិយមជាងគេក្នុង​ចំណោមសេដ្ឋកិច្ចវិទូបែបចាស់។ ម៉ូដែលនៃទ្រឹស្តីបទនេះ ​គឺ​មានសមីការ​ដូច​​ខាងក្រោម៖
សមីការនេះមានន័យថា​ ផលគុណបរិមាណផ្គត់ផ្គង់រូបិយបណ្ណន៍(Money Supply) និង​ល្បឿនរូបិយបណ្ណន៍(Velocity of moneyល្បឿន ដែលរូបិយបណ្ណន៍ធ្វើចរន្ត​ពីបុគ្គល​ម្នាក់ទៅ​បុគ្គលម្នាក់ទៀត)គឹជា​តំលៃនៃផលិតផលសរុប(Nominal Ouput=ផលគុណនៃតំលៃទំនិញ និង​បរិមាណផលិផលដែលបានផលិត)។​

ចំពោះសេដ្ឋកិច្ចវិទូដូចជា​​Irving Fisherបាន​ឧបមាថា​ចំណូលពិត(Real income)និងល្បឿនរូបិយបណ្ណន៍(V) មិន​ប្រែប្រួលក្នុង​រយៈពេលខ្លី តាមសមីការខាងលើបើតំលៃ​(P)ប្រែប្រួល ធ្វើអោយបរិមាណផ្គត់ផ្គង់រូបិយបណ្ណន៍(M)​ប្រែប្រួលដែរ។​​ សមីការបានក្លាយជាមូលដ្ឋានគ្រឹះសំខាន់ របស់ក្រុមសេដ្ឋកិច្ចរូបិយបណ្ណន៍និយម(Monetarism)។
ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍បែបចាស់នេះ(The classical quantity theory of money)បានផ្អែកទៅលើការឧបមាថា ​​តំរូវការរូបិយបណ្ណន៍​(Money Demand)​មិនប្រែប្រួល និងមិនមានទំនាក់ទំនងជាមួយកត្តាដទៃទៀត ​ដូចជា ​អត្រាការប្រាក់​(Interest Rates)។​​

សេដ្ឋកិច្ចវិទូ​បាន​លើកយក​បញ្ហារបស់ទ្រឹស្តីបទ បរិមាណរូបិយបណ្ណន៍បែបចាស់នេះ​ ចំពោះតំរូវការរូបិយបណ្ណន៍​ នៅពេលដែលវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ(Great Depression)បានកើតឡើង​ ដែលនាំអោយល្បឿនរូបិយបណ្ណ បានធ្លាក់ចុះយ៉ាងគំហុក។កេនស៊ាននិយម (Keynesianism) រហូតឆ្នាំ១៩៣០ អ្នកវិភាគសេដ្ឋកិច្ចស្ទើរតែទាំងអស់ ​មិនបានធ្វើការបែងចែកសកម្មភាពជាបុគ្គល និងសកម្មភាពជារួមទេ។ ក្រោយវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ(Great Depression)ក្នុង​ឆ្នាំ​១៩៣០​ និង​ការវិវត្តន៍នៃគំនិតស្តីអំពី ចំណូល​ជាតិ(National Income)​ និងទិន្នន័យផលិតផល(Product statistics) ទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ចត្រូវបានទទួលការចាប់អារម្មណ័​ ហើយក៏បាន​រីកចំរើនឡើង។​ មុនពេលនោះការយល់ដឹងអំពី​គណនេយ្យជាតិ(National Account)​ដូចសព្វថ្ងៃនេះគឺគ្មានទេ។

គំនិតរបស់សេដ្ឋកិច្ចេវិទូ​ ជនជាតិអង់គ្លេស​ឈ្មោះ​John Maynard Keynesដែលខំពន្យល់​អំពី​វិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ(Great Depression) បានជំរុញអោយមានការទទួលស្គាល់ទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ច។

ក្រោយកេនស៊ាន (After Keynes)
ក្រោយកេនស៊ាន(After Keynes) មានការខិតខំប្រឹងប្រែង ដើម្បីពន្យល់ថាគ្មានភាពខុសគ្នារវាង​ម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ចទេ។ ដោយចាប់ផ្តើមក្នុង​ឆ្នាំ១៩៥០ ម៉ាក្រូសេដ្ឋវិទូ ​បាន​បង្កើតម៉ូដេល​ម៉ាក្រូសេដ្ឋកិច្ច ដែលផ្អែក​មីក្រូសេដ្ឋកិច្ច(Micro-based models of macroeconomic behavior)​ ដូចជាអនុគមន៍ចំណាយ (Consumption Function)។

សេដ្ឋកិច្ចវិទូ​ជនជាតិហូឡង់ឈ្មោះ Jan Tinbergen បានបង្កើត​ម៉ូដេល​ម៉ាក្រូសេដ្ឋកិច្ច ដំបូងគេ​សំរាប់ការស្រាវជ្រាវ​ក្នុង​ប្រទេស​ហូឡង់ ហើយក្រោយសង្គ្រាមលោក​លើកទី២ ត្រូវបានយក​ទៅ​ប្រើ​​ក្នុង​សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស។ ម៉ូដែល​ម៉ាក្រូសេដ្ឋកិច្ចដំបូង​គេសំរាប់ការស្រាវ​ជ្រាវ ក្នុង​ពិភពលោក​ ត្រូវបានបង្កើតឡើង​ដោយ​លោក Lawrence Klein ដែលទទួលបាន​ណូលបែលប្រាយ ផ្នែកសេដ្ឋកិច្ច​ (Nobel Memorial Prize in Economics) ក្នុង​ឆ្នាំ​១៩៨០។

ក្នុង​ទសវត្សន៍ទី៧០​ អ្នកទ្រឹស្តី​ដូចជា Robert Lucas Jrបានលើកចោទជាបញ្ហាក្នុង​ម៉ូដេល​ម៉ាក្រូសេដ្ឋកិច្ចរបស់កេនស៊ាន​ថា ដែលមិនបានគិតបញ្ចូល​នូវ​សកម្មភាពរបស់បុគ្គល ផ្ទុយទៅ​វិញដោយ​ផ្អែក​ ទៅលើការពិនិត្យ​អញ្ញត ម៉ាក្រូសេដ្ឋកិច្ច​កាល​ពីអតីតកាល។

ភាពចំរូងចំរាស់ទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ចមានច្រើន។​ ប៉ុន្តែក្នុង​ឆ្នាំ១៩៥៣​ Friedman, M.​​ បានពោលថាគោលបំនងសំខាន់ នៃការស្រាវជ្រាវសេដ្ឋកិច្ច មិនមែនជាការរកខុស​រឺត្រូវ តែជាការជំរុញធ្វើ​អោយមាន​ប្រយោជន៍​ដល់​សេដ្ឋកិច្ច។

ក្រុម(Schools)
ក្រុមរូបិយប័ណ្ណនិយម (Monetarism)​ ដែលដឹកនាំដោយ Milton Friedmanបាន​ពោលថាអតិផរណា(Inflation)មាន​នូវគ្រប់ទិសទីក្នុង​សេដ្ឋកិច្ចរូបិយប័ណ្ណ។ វាបានទាត់ចោលនូវ​វិធានការចំណាយរដ្ ឋ​(Fiscal Policy) ព្រោះវិធានការនេះនាំមកនូវCrowding out​ក្នុងផ្នែកឯកជន។​ ជាងនេះទៅទៀត ក្រុមរូបិយប័ណ្ណនិយម មិន​ព្យាយាមដោះស្រាយបញ្ហាអតិផរណា (Inflation)​ និង​អតិបរណា (Deflation)​​ តាមរយៈគ្រប់គ្រង​តំរូវការ (Demand management) ដូច​ក្រុមកេនស៊ានសេដ្ឋកិច្ចទេ។

ប៉ុន្តែវាព្យាយាម​ដោះស្រាយ ​តាមរយៈ​វិធានការរូបិយប័ណ្ណ (Monetary Policy) ដូចជា ការរក្សា​កំណើននៃ​បរិមាណផ្គត់ផ្គង់រូបិយប័ណ្ណអោយថេរ។

– ក្រុមសេដ្ឋកិច្ចតាមបែបថ្មីនិងចាស់ (Neoclassical economics)
– ក្រុមសេដ្ឋកិច្ចតាមបែបកេនស៊ានថ្មី (New Keynesian economics)
– ក្រុមសេដ្ឋកិច្ចតាមបែបក្រោយកេនស៊ាន (Post-Keynesian economics)។

វិធានការម៉ាក្រូសេកិច្ច (Macroeconomic Policies)
ដើម្បីជៀសវាងនូវ​វិវបត្តិសេដ្ឋកិច្ចធំៗ​ ដូចជា The Great Depression រដ្ឋាភិបាលព្យាយាម ​កែលសំរួល​វិធានការសេដ្ឋកិច្ច ដោយសង្ឃឹមថា នឹង​អាចរក្សាបានស្ថេរភាពសេដ្ឋកិច្ច។​ រដ្ឋាភិបាល​ជឿថា​ការជោគជ័យ ​នៃការ​ធ្វើការ​​កែសំរួល​សេដ្ឋកិច្ច មានសារសំខាន់ ​ក្នុង​ការ​ថែរក្សា​អោយមានស្ថេរភាពសេដ្ឋកិច្ច និងជំរុញអោយមាន​ការរីកចំរើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here