ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ការក្លាយជាវិនិយោគិន ឬអ្នកវិនិយោគលើផ្សារហ៊ុន អ្នកវិនិយោគចាំបាច់ត្រូវបំពេញលក្ខខ័ណ្ឌមួយចំនួន ដើម្បីអាចចូលរួមវិនិយោគលើផ្សារនេះបាន។
គេហទំព័រ Cambodiafinancialtimes.com សូមលើកយកមូលដ្ឋានចំណេះដឹងសំខាន់ៗ ដើម្បីចែកជូនអ្នកអាន ដើម្បីបានសិក្សាស្វែងយល់ទាំងអស់គ្នា។
ជាដំបូងអ្នកវិនិយោគ ត្រូវធ្វើការជ្រើសរើសក្រុមហ៊ុនមូលបត្រ (Broker) ណាមួយក្នុងចំណោមសមាជិកទាំងអស់របស់ផ្សារមូលបត្រកម្ពុជា។ បន្ទាប់មក ក្រុមហ៊ុនមូលបត្រនោះ នឹងជួយស្នើរសុំលេខអត្តសញ្ញាណវិនិយោគិន (Investor ID) ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) រួចហើយបើកគណនីជួញដូរមូលបត្រ(Trading Account)មួយ ឱ្យយើង។
បន្ទាប់ពីយើងមានគណនីជួញដូរ និងដាក់ប្រាក់ក្នុងគណនីជួញដូរហើយ វិនិយោគិនត្រូវរងចាំដល់ថ្ងៃស្អែក(ថ្ងៃធ្វើការ) ទើបអាចធ្វើការជួញដូរភាគហ៊ុន នៅលើផ្សារមូលបត្រកម្ពុជាបាន។
កំណត់ចំណាំៈ វិនិយោគិនម្នាក់ទទួលបានលេខ អត្តសញ្ញាណវិនិយោគិនតែមួយប៉ុណ្ណោះ ប៉ុន្តែមានសិទ្ធិបើកគណនីជួញដូរនៅគ្រប់ក្រុមហ៊ុនមូលបត្រទាំងអស់៕